Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម កំពុងសម្របសម្រួលទុនវិនិយោគប្រមាណ៣០ម៉ឺនដុល្លារ ជូនសហគមន៍ដាំបន្លែសុវត្ថិភាព

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានឱ្យដឹងថា មន្រ្តីជំនាញក្រសួងកំពុងសម្របសម្រួលទុនវិនិយោគប្រមាណ ៣០ ម៉ឺនដុល្លារ ជូនសហគមន៍កសិកម្មបន្លែ សរសី ស្ថិតនៅក្នុងខេត្តសៀមរាប សម្រាប់ដាំបន្លែសុវត្ថិភាព និងពង្រីកការដាំដុះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ។

លោករដ្ឋមន្រ្តីថ្លែងបែបនេះ អំឡុងពេលដឹកនាំមន្រ្តីជំនាញបច្ចេកទេស ចុះពិនិត្យទីតាំង និងស្ថានភាពដីរបស់សហគមន៍កសិកម្ម សរសី  និងសំណេះសំណាលជាមួយប្រជាកសិករ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី​៨ ខែឧសភា ឆ្នាំ ២០២៤។ ការសម្របសម្រួលរបស់ក្រសួងនេះ គឺសំដៅទៅលើការអន្តរាគមន៍រវាងធានាគារអភិវឌ្ឍជនបទ និងធនាគារដៃគូ ដើម្បីផ្តល់ប្រាក់កម្ចីដល់សហគមន៍ក្នុងអត្រាការប្រាក់ទាប និងការរៀបចំឯកសារផ្សេងៗ។

វេទិកាសំណេះសំណាលជាកសិករ សហគមន៍ សរសី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយចុះពិនិត្យទីតាំងនេះ លោក ឌិត ទីណា ចង់ឱ្យសហគមន៍ផ្តើមសាកល្បងធ្វើផ្ទះសំណាញ់ដាំបន្លែសុវត្ថិភាពនៅលើដី ១ហិកតា ដែលអាចសាងសង់បានប្រមាណ​១០០រោង ចៀសវាងសង់រោងច្រើនខ្វះកម្លាំងមើលថែទាំងដំណាំ ប្រឈមកការខាតបង់។ លោកថ្លែងថា៖‍«ដោយសារបច្ចុប្បន្ន កសិករនៅទីនេះមិនទាន់មានជំនាញដាំបន្លែសុវត្ថិភាពទេ ដូច្នេះត្រូវបង្រៀនពីបច្ចេកទេសដាំ និងតាមដានស្ថានភាពដីសិន។ ខ្ញុំមិនចង់ឱ្យហក់លោតដាំរាប់រយហិកតាទេ ផ្តើមចេញពីដាំដំណាំក្រោមផ្ទះសំណាញ់ ១ហិកតាសិនទៅ។ គោលនយោបាយដែលយើងកំពុងធ្វើនេះគឺសំខាន់ណាស់ មិនអាចយើងប្រថុយប្រថានដាក់ទុនហើយ បរាជ័យនោះទេ ធ្វើសន្សឹមៗ»។

រូបតំណាង ផ្ទះសំណាញ់ដាំបន្លែសុវត្ថិភាពនៅខេត្តបាត់ដំបង

លោករដ្ឋមន្រ្តី ក៏បានណែនាំដល់សហគមន៍ត្រូវយកចិត្តទុកដាក់លើការដាំដុះបន្លែសុវត្ថិភាពក្នុងកម្រិតតូចជាងមុនជាមុនសិន មុននឹងពង្រីកបន្ថែមទៀត។ លោក​បាន​សង្កត់​ធ្ងន់​លើ​តម្រូវ​ការ​ការ​បណ្តុះ​បណ្តាល​ឱ្យ​បាន​ត្រឹម​ត្រូវ​លើ​បច្ចេក​ទេស​ដាំ​ដុះ និង​ការ​ត្រួត​ពិនិត្យ​ដី ដើម្បី​ធានា​ឱ្យ​បាន​ជោគ​ជ័យ​នៃ​ការ​ខិត​ខំ​របស់​ពួក​គេ។ លោកថា ក្រសួងនឹងសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុដើម្បីផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបសម្រាប់ផែនការពង្រីកសហគមន៍នេះ។

សហគមន៍កសិកម្មបន្លែ សរសី ដែលមានផ្ទៃដីចំនួន​២៦ ហិកតា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០២៣ ផ្តើមដោយដាក់ទុនរួមគ្នារវាងប្រជាកសិករចំនួន ១ម៉ឺនដុល្លារ សម្រាប់ការដាំដុះ ដូង ពុទ្រ្ទា ស្មៅសម្រាប់គោ និងដំណាំផ្សេងៗ ព្រមទាំងកែច្នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការជីកអណ្តូងទឹកជាដើម។

ទិដ្ឋភាពដីនៅសហគមន៍ សរសី

ប្រធានសហគមន៍កសិកម្មទំនើប សរសី លោក ម៉ៅ វរលក្ខណ៍ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ការការពារសត្វល្អិត និងទប់ទល់អាកាសធាតុ។ ជាមួយនឹងការវិនិយោគថ្មីនេះ លោកថាសហគមន៍គ្រោងនឹងសាងសង់សំណាញ់ដាំបន្លែសុវត្ថិភាពចំនួន ១00 ខ្នង និងបង្កើនផលិតកម្មបន្លែរបស់ពួកគេ ដើម្បីផ្គត់ផ្គង់ទីផ្សារខេត្តសៀមរាបនៅឆ្នាំ ២០២៧ ដោយរំពឹងថាការវិនិយោគនេះនឹងជាផ្នែកមួយក្នុងការកាត់បន្ថយបន្លែនាំចូល។ លោកថ្លែងទាំងទឹកមុខសប្បាយរីករាយថា៖«ខ្ញុំសប្បាយចិត្តដែលឯកឧត្តមរដ្ឋមន្រ្តី​ បានចុះមកផ្ទាល់ដើម្បីពិនិត្យទីតាំង និងស្ថានភាពដី ដោយបានសម្របសម្រួលឱ្យទទួលបានទុន និងស្ថាប័នពាក់ព័ន្ធចាំជួយអន្តរាគមន៍ ដើម្បីឱ្យយើងអាចរៀបចំផ្ទះសំណាញ់បានដំបូងនេះចំនួន ១០០ ខ្នងផ្ទះសំណាញ់»។ លោកបន្ថែមថា គោលបំណងការបង្កើតសហគមន៍ដើម្បីជួយសម្រួលដល់ប្រជាកសិករក្នុងការដាំដុះ និងស្វែងរកទីផ្សារសម្រាប់ផ្គត់ផ្គង់បន្លែ ប៉ុន្តែដំណាក់កាលដំបូងជួបបញ្ហាច្រើនពាក់ព័ន្ធបច្ចេកទេស សត្វល្អិត​ និងអាកាសធាតុ។

បើតាមប្រធានសហគមន៍ ផ្អែមតាមការសិក្សា និងត្រួតពិនិត្យ ពោលនៅចុងខែមិថុនា ឆ្នាំ២០២៤ ក្រុមជំនាញ នឹងចុះមករៀបចំវាស់វែង ប្លង់ ផែនទី  សម្រាប់សាងសង់ផ្ទះសំណាញ់។លោកថា៖«ផ្ទះសំ​ណាញ់មួយរោងអាចចំណាយថវិកាប្រមាណ​២៥០០ទៅ ២៨០០  ដុល្លារ ដែលសរុបជាថវិកាជាង ២០ទៅ ៣០ម៉ឺនដុល្លារ ។ ចំពោះទុនវិនិយោគ ដែលនឹងទទួលបាននេះគឺខាងក្រសួងកសិកម្ម និងមន្ទីរ ជាអ្នកសម្របសម្រួលជាមួយធនាគារអភិវឌ្ឍន៍ជនបទ ឬធនាគារវីង ដែលផ្តល់ការប្រាក់មានចំនួនទាប»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម