Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ ៖ ការចុះផ្សាយរបស់សហព័ន្ធសហជីពកម្ពុជា CATU ជាការគាស់រំលើងករណីចាស់

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គូស​បញ្ជាក់​ថា ការ​ចុះផ្សាយ​របស់​សហព័ន្ធ​សហជីព​កម្ពុជា CATU គឺជា​ការ​គាស់​រំលើង​ករណី​ចាស់​ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ ២០២០ មក​ម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​យប់​ថ្ងៃ​ទី ០៩ ខែ​ឧសភា ឆ្នាំ ២០២៤ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ លោក កត្តា អ៊ន បាន​គូស​បញ្ជាក់​ថា ការ​ចុះផ្សាយ​របស់​សហព័ន្ធ​សហជីព​កម្ពុជា CATU កាលពី​ម្សិលមិញ ដែល​ថា ៖ «កម្មករ​រោងចក្រ Violet Apparel ចំនួន ១,២៨៤ នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ដោយ​មាន​ការ​ជូនដំណឹង​ត្រឹមតែ ២៤ ម៉ោង ប៉ុណ្ណោះ ហើយ​រោងចក្រ​បាន​បដិសេធ​មិន​ព្រម​ផ្ដល់​សំណង​ដែល​ស្របច្បាប់​ជូន​កម្មករ​ឡើយ។ ឥឡូវនេះ​ពួកគេ​ប្រឈមមុខ​នឹង​បញ្ហា​អត់​ការងារ​ធ្វើ ឈ្មោះ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ និង​ភាព​ក្រីក្រ» គឺជា​ការ​គាស់​រំលើង​ករណី​ដែល​កើតឡើង​ក្នុង​ឆ្នាំ ២០២០។

លោក កត្តា អ៊ន បញ្ជាក់​ទៀត​ថា ករណី​នេះ ក្រសួង​ការងារ បាន​សម្របសម្រួល​ដោះស្រាយ​វិវាទ​ជូន​កម្មករ-និយោជិត រួចរាល់​ហើយ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ក៏បាន​បញ្ចប់​នីតិវិធី​របស់​ខ្លួន​ផង​ដែរ។ កម្មករ-និយោជិត ជាង ១ ២០០ នាក់ បាន​ទទួល​យក​ដំណោះស្រាយ និង​មាន​ការងារ​ធ្វើ​គិត​មក​ដល់​ពេលនេះ។

លោក​បញ្ជាក់​បន្ថែម​ថា ក្រសួង សូម​ស្នើសុំ​សហព័ន្ធ​សហជីព​កម្ពុជា CATU បញ្ជូន​ឈ្មោះ​កម្មករ-និយោជិត ណាខ្លះ ដែល​មិន​ទាន់​មាន​ការងារ​ធ្វើ មក ក្រសួង​ការងារ ដើម្បី​ក្រសួង​សម្របសម្រួល​ផ្ដល់​ឱកាស​ការងារ​ជូន។ សហព័ន្ធ​សហជីព​កម្ពុជា ក៏​ត្រូវ​បង្ហាញ​ថា កម្មករ-និយោជិត ណាខ្លះ ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​អ្វី? ភាព​ក្រីក្រ​ដូចម្ដេច?។

លោក​បន្ថែម​ទៀត​ថា ការ​គាស់​រំលើង​រឿង​កន្លង​ហួស និង​បាន​ដោះស្រាយ​រួចហើយ មក​បំប៉ោង និង​ធ្វើ​សកម្មភាព​មិន​ត្រឹមត្រូវ​ណាមួយ ជា​ការ​ទទួលខុសត្រូវ​របស់​អ្នក​ទាំងនោះ ចំពោះ​ទង្វើ​ដែល​បាន​កើត​ឡើង​ចំពោះ​មុខ​ច្បាប់។

ជាមួយ​នោះ លោក កត្តា អ៊ន ក៏បាន​សង្កត់​ធ្ងន់​ថា ការ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ-និយោជិត ជា​ការ​ចូលរួម​ចំណែក​ពី​ភាគី​ពាក់ព័ន្ធ ដោយ​គោរព​ច្បាប់ នីតិវិធី និង​យន្តការ​ដោះស្រាយ​វិវាទ មិនមែន​ជា​ការ​ដុត​បញ្ហា គាស់​រំលើង​ករណី​ដែល​បាន​បិទ​បញ្ចប់​នោះ​ឡើង ដើម្បី​របៀបវារៈ​របស់​ខ្លួន ក្បត់​ផល​ប្រយោជន៍​កម្មករ-និយោជិត នោះ​ទេ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ នាទីutes មុន

ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ប្រើប្រាស់ ABA PayWay ដើម្បីទូទាត់ថ្លៃសំបុត្រយន្តហោះ យ៉ាងងាយស្រួលនិងសុវត្ថិភាព

សេដ្ឋកិច្ច២២ នាទីutes មុន

សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» គ្រោងបោះទុន ១១ ម៉ឺនដុល្លារ លើផលិតកម្មជ្រូក

កីឡា២ ម៉ោង មុន

នៅ​តែល្អ! Neymar ស៊ុតហ្វ្រីឃីគយ៉ាងអស្ចារ្យ ជួយឱ្យ Santos ឈ្នះ Bragantino (វីដេអូ)

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម