ព័ត៌មានជាតិ
ប្រជាពលរដ្ឋ នាំគ្នាប្រារព្ធពិធីរំឭកគុណព្រះបាទជ័យវរ្ម័នទី៧ នៅស្រុកពួក ខេត្តសៀមរាប
ប្រជាពលរដ្ឋជាង ២ ០០០នាក់ បាននាំគ្នាប្រារព្ធពិធីរំឭកគុណអតីតៈព្រះមហាវីរក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ រួមទាំងព្រលឹងវីរៈជនល្បីល្បាញមួយចំនួនទៀត ដើម្បីបណ្ដុះស្មារតីដល់សិស្សានុស្សឱ្យចេះស្រលាញ់ និងថែរក្សានូវស្នាដៃបុព្វការីគុណរបស់ព្រះមហាក្សត្រពីជំនាន់មុន ដែលពិធីនេះប្រារព្ធឡើងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្រុកពួក ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី៩ ខែឧសភា ២០២៤។

លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានឱ្យដឹងថា ពិធីរំឭកគុណនេះ មិនត្រឹមតែរំឭកឡើងពីស្នាព្រះហស្ថរបស់ព្រះបានជ័យវរ្ម័នទី៧ ដែលព្រះអង្គមានស្នាព្រះហស្ថក្នុងការកសាងប្រាសាទបុរាណប៉ុណ្ណោះទេ។ ប៉ុន្ដែ ថែមទំាងបានរំឭកគុណដល់បុព្វការីជនល្បីៗ និងអ្នកប្រាជ្ញាល្បីៗជាច្រើនទៀត រួមមាន ព្រះនាឥន្ទ្រីទេវី លោកតាក្រមង៉ុយ សម្ដេចសង្ឃជួនណាត ដែលជាអតីតអ្នកមានស្នាដៃល្បីល្បាយក្នុងការអភិវឌ្ឍវប្បធម៌ជាតិខ្មែរ។
លោកនាយកបានបង្ហាញពីក្ដីរីករាយ និងមានមោទកភាព នៅពេលដែលប្រទេសជាតិមានសុខសន្ដិភាព ហើយមានសប្បុសជន ក៏ដូចជាប្រជាពលរដ្ឋ បាននាំគ្នាធ្វើពិធីរំឭកគុណដល់អតីតព្រះមហាវីរក្សត្រខ្មែរបែបនេះ ដែលជាប្រវត្ដិសាស្ដ្ររបស់វិទ្យាល័យមួយនេះ។ លោកថា ការធ្វើពិធីនេះ បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរនៅតែបន្ដចូលរួមថែរក្សានូវវប្បធម៌ អរិយធម៌ និងប្រពៃណីរបស់ដូនតាខ្មែរ ហើយព្រះមហាវីរក្សត្រពីសម័យអង្គរ ពិតជាបានធ្វើឱ្យប្រទេសជាតិមានភាពរីកចំរើនយ៉ាងខ្លាំង ធ្វើឱ្យប្រជាពលរដ្ឋបានចងចាំមិនភ្លេចពីស្នាព្រះហស្ថរបស់ព្រះអង្គ ដែលបានកសាងប្រាសាអង្គរ និងប្រាសាទបុរាណជាច្រើនទៀត។

ក្នុងពិធីរំរំឭកព្រះគុណនោះដែរ ក៏មានការរៀបចំសម្ដែងធម៌ទេសនា មានប្រគំសិល្បៈឆៃយាំដង្ហែរជុំវិញរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ មានការសម្បែងសិល្បៈចំរៀងចាប៉ីដងវែង ការសម្បែងចារ្យសាស្ដ្រាស្លឹករិត ព្រមទាំងមានការបង្ហាញនូវវប្បធម៌សិល្បៈបុរាណជាច្រើនដែលធ្វើឡើងដោយសារដៃកូនខ្មែរ ផងដែរ៕
អត្ថបទ៖ គឿនវេត







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ