ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញប្រែក្លាយ វិទ្យាល័យ ហ៊ុន សែន ស្អាង ទៅជាសាលាគំរូ នៅក្នុង ឆ្នាំ២០២៤
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានជំរុញ និងលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ស្អាង ត្រូវខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ ដើម្បីប្រែក្លាយវិទ្យាល័យ ហ៊ុន សែន ស្អាង ទៅជាសាលាគំរូ នៅក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមការផ្ដល់ព័ត៌មាន ពីរដ្ឋបាលខេត្តកណ្ដាល នៅរសៀលនេះ។
បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ក្នុងឱកាសអញ្ជើញចុះទស្សនកិច្ច ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៅវិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដោយមានការចូលរួមពី លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងអាជ្ញាធរស្រុកស្អាង នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
ឧបនាយករដ្ឋមន្ត្រី បន្តថា៖ នៅឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា មានគោលដៅប្រែក្លាយសាលារៀនពី ៥០០ សាលា ទៅ ១០០០ សាលា ឱ្យក្លាយជាសាលាគំរូដែលមានស្តង់ដាចំនួន៥ ហើយ វិទ្យាល័យ ហ៊ុនសែនស្អាង ដើម្បីក្លាយជាសាលាគំរូបាន ត្រូវតែមានស្តង់ដាចំនួន៥ រួមមាន៖
១. លទ្ធផលរបស់សិស្ស សាលារៀនគំរូលទ្ធផលរបស់សិស្សកាន់តែល្អប្រសើរ មានន័យថា ការប្រឡងរបស់សិស្សខ្ពស់មានអត្រាជាប់ចាប់ពី ៧៥% ទៅ ៨០% ឡើងទៅ។ ២. លើកកម្ពស់ការរៀន និងការបង្រៀន គឺលើកកម្ពស់ការរៀនពេញមួយថ្ងៃ។ ៣. ការលើសកម្ពស់សុខភាពសិក្សា ឬការលើកកម្ពស់ការចូលរួមរបស់សហគមន៍ នៅក្នុងការគ្រប់គ្រងសាលារៀន។ ៤. ការធានាបាននៅរដ្ឋបាលសិក្សា។ ៥. គណនេយ្យភាពជាមួយសហគមន៍។
ឧបនាយករដ្ឋមន្ត្រី បន្ថែមថា៖ ដើម្បីឱ្យលទ្ធផលរបស់សិស្សបានល្អប្រសើរសាលារៀនត្រូវតែ បង្កើនម៉ោងសិក្សាឱ្យបានពេញមួយថ្ងៃ អនុវត្តឱ្យបានពេញលេញនូវកម្មវិធីសិក្សា ដូចនេះបានជាក្រសួងមកសិក្សានៅ វិទ្យាល័យ ហ៊ុន សែន ស្អាង ដោយសង្កេតឃើញថា បរិស្ថានសិក្សាល្អប្រសើរ រៀបចំថ្នាក់រៀនបានល្អប្រសើរ ជាពិសេសបានអនុវត្តកម្មវិធីសិក្សាបានយ៉ាងល្អ ដែលឈានទៅឱ្យលទ្ធផលសិក្សារបស់សិស្សទទួលបានលទ្ធផលល្អប្រសើរ។ ចំពោះបឋមសិក្សាត្រូវបានលើកកម្ពស់អំណានដំបូង គណិតវិទ្យាដំបូង និងមធ្យមសិក្សាគឺការអនុវត្តការសិក្សាបានពេញលេញ កែលម្អវិធីសាស្ត្របង្រៀន ត្រូវបង្រៀនរបៀបណាឱ្យសិស្សរៀនពូកែ ហើយប្រសិនបើសិស្សរៀនខ្សោយ ត្រូវបង្កើតកម្មវិធីបន្ថែមដើម្បីឱ្យសិស្សបានរៀនបន្ថែមទៀត ដែលទាំងអស់នេះហើយក៏ត្រូវតែមានការចូលរួម និងគាំទ្រ ពីមាតាបិតា និងតំណាងអាជ្ញាធរមូលដ្ឋានផងដែរ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់