Connect with us

ព័ត៌មានជាតិ

ឈុតធីតានាគឯករាជ្យ របស់ ទេព បូព្រឹក្ស ពោពេញដោយអត្ថន័យ និងឧទ្ទិសដឹងគុណដល់វីរភាពបុព្វបុរសខ្មែរ

បានផុស

នៅ

កាន់តែកៀកថ្ងៃសម្ពោធវីដេអូចម្រៀងបទ «ទេវរាជ» អ្នកនាង ទេព បូព្រឹក្ស បានបង្ហាញរូបភាពគ្រងឈុតបុរាណថ្មី លំអរដោយគ្រឿងអង្ការយ៉ាងប្រណិត ដែលជាការរចនាឡើង ដោយពឹងផ្អែកលើ មូលដ្ឋានសិល្បៈបុរាណខ្មែរ រួមបញ្ចូលគ្នាជាមួយសិល្បៈសម័យ ដែលមានឈ្មោះថា «ឈុតធីតានាគឯករាជ្យ» ធ្វើឱ្យមហាជនកោតសរសើរខ្លាំង ខណៈឯសំបុត្រចូលទស្សនា គឺចាប់លក់ហើយនៅថ្ងៃទី ១១ ឧសភានេះ។

តាមសំណេររបស់អ្នកនាង នៅថ្ងៃទី ០៩ ឧសភា ឆ្នាំ២០២៤ អ្នកនាង ទេព បូព្រឹក្ស រៀបរាប់ថា ឈុតធីតានាគឯករាជ្យ គឺចង់បង្ហាញអំពីបុត្រីនាគ ពោលគឺព្រះនាងនាគ ដែលជាស្តេចគ្រប់គ្រងការពារទឹកដីខ្មែរតាំងពីយូរលង់ណាស់មកហើយ ទ្រង់ពោពេញ ទៅដោយឯករាជ្យភាព និងសុភមង្គល។ ទ្រង់តំណាងឱ្យស្រ្តីខ្មែរទាំងអស់ មិនតែប៉ុណ្ណោះ ទ្រង់ក៏បានបង្ហាញឲ្យបានឃើញថា ស្រ្តីគឺជាអតីតកាល បច្ចុប្បន្ន និងអនាគតនៃការតតាំងដើម្បីរកសុខសន្តិភាព។

តារាចម្រៀងរូបនេះ បន្ថែមថា ឈុតធីតានាគឯករាជ្យ ត្រូវបានសាកល្បងតុបតែងលំអរទៅដោយពណ៌ និងក្បូរក្បាច់រចនាផ្សេងៗ ឱ្យកាន់តែមានសោភ័ណភាព ក្នុងគោលបំណងអភិវឌ្ឍដើម្បីអភិរក្សក្នុងលំហជាចលនាបែបខ្មែរ។ ឈុតនេះគឺរចនាដោយ wishing ជូនពរ ដែលនាំយកអត្តសញ្ញាណវិមានឯករាជ្យជាគោលបំណងធំក្នុងការបង្កើតម៉ូត ដោយចង់បង្ហាញ និងរំលឹកបន្ថែម អំពីការទាមទារដណ្តើមយកមកវិញនូវសុខសន្តិភាព និងទទួលបាននូវឯករាជ្យពេញលេញ ពីបារាំង ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងទុកជាការឧទ្ទិសដឹងគុណ ដល់វីរភាពបុព្វបុរសខ្មែរគ្រប់រូបដែលបានតស៊ូពលីជីវិតដើម្បីប្រទេសកម្ពុជា។

សូមជម្រាបថា ឈុតតម្លើងថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងMVថ្មី បទទេវរាជ ដែលគ្រោងនឹងសម្ពោធនាពេលខាងមុខនេះ ពោលគឺនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលជាការសម្ពោធ MV ខ្នាតធំ នៅសាលមហោស្របកោះពេជ្យ។ ចំពោះសំបុត្រចូលទស្សនា ក៏ចាប់ប្រកាសលក់ហើយ នៅថ្ងៃសៅរ៍ទី ១១ ឧសភានេះ ក្នុងតម្លៃ ៨ដុល្លារ (សម្រាប់សំបុត្រធម្មតា) និង ៥០ដុល្លារ (សម្រាប់សំបុត្រ VIP) ដោយទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រនេះ នឹងមានការរៀបចំជូនទៅ សាលាមធ្យមវិចិត្រសិល្បៈ ផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៤ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម