ព័ត៌មានជាតិ
កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គរួមគ្នាពិនិត្យ វាយតម្លៃពីហានិភ័យនៃគ្រឿងញៀន នៅតំបន់ផលិតត្រីកោណមាស
នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ជាទីកន្លែងដែលឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មវាយតម្លៃហានិភ័យនៃគ្រឿងញៀន និងសារធាតុគីមីផ្សំនៅតំបន់ផលិតគ្រឿងញៀនត្រីកោណមាស នៅតាមច្រកទ្វារព្រំដែននៃប្រទេសថៃ ឡាវ និងចិន តាមបណ្តោយផ្លូវR3A ។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានប្រាប់ថា បេសកកម្មរបស់លោករយ:ពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដោយចាប់ផ្តេីមពីច្រកព្រំដែនឈៀងខុង ខេត្តឈៀងរ៉ៃ (ថៃ ) ឆ្លងកាត់ច្រកទ្វារមិត្តភាពបកែវ(ឡាវ )បន្តទៅច្រកទ្វារបរតេនៈ (ឡាវ) និងបញ្ចប់បេសកកម្មនៅក្រុងគុនមីង ខេត្តយូណានប្រទេសចិន។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បន្តថា បេសកកម្មនេះមានបំណងផ្លាស់ប្តូរបទពិសោធន៍លេីការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មេីសគ្រឿងញៀនដែលមានប្រភពពីតំបន់ត្រីកោណមាស និងការចរាចរសារធាតុគីមីផ្សំចូលទៅទីតាំងផលិតគ្រឿងញៀននៅតំបន់ត្រីកោណមាស តាមរយៈយន្តការការិយាល័យទំនាក់ទំនងព្រំដែន(BLOs) ដែលសមាសភាព ចូលរួម មកពីស្ថាប័នត្រួតពិនិត្យគ្រឿងញៀន នៃបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា ០៣រូប វៀតណាម ៣រូប ឡាវ៤រូប ថៃ៦រូប ភូមា២រូប និងចិន ៤រូប ក្រោមកិច្ចសម្របសម្រួលរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកឧក្រិដ្ឋកម្មនិងគ្រឿងញៀន(UNODC)៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក