Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត ចុះ​ត្រួតពិនិត្យ ផ្អាក​អាជីវកម្ម KTV ក្លឹប​កម្សាន្ត​​​

បានផុស

នៅ

បន្ទាប់ពី​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ចេញ​សេចក្តីជូនដំណឹង​បាន២ថ្ងៃកន្លងទៅ រដ្ឋបាល​ក្រុង​សិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​បន្ថែម និងចុះ​ត្រួតពិនិត្យ ដាក់​បញ្ជា​ជាក់​ស្តែង​ឲ្យ​ម្ចាស់ ឬ​អ្នកទទួលខុសត្រូវ ផ្អាក​អាជីវកម្ម KTV ក្លឹប​កម្សាន្ត ខារ៉ាអូខេ ឌីស្កូ​ រង្គសាល បៀរ​ហ្គា​ដិន ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​សេចក្តីជូនដំណឹង​នោះ ចុះ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ហ៊ឹ​ល រ៉ាយ៉ា អភិបាលក្រុង​សិរីសោ​ភ័ណ​បាន​ប្រសាសន៍​ប្រាប់​ឲ្យ​ដឹងថា ​នេះ​ជា​ស្មារតី​ចូលរួម​ទប់ស្កាត់ នៃ​ការឆ្លង​រីក​រាលដាល នៃជំងឺ​កូ​វីដ១៩ និង​ចូលរួម​អនុវត្ត​វិធានការរបស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ម្ចាស់​អាជីវកម្ម ក្លឹប​កម្សាន្ត និង ខារ៉ាអូខេ ទាំងអស់ ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវ​បន្ត​ផ្អាក​អាជីវកម្ម និង​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ស្តីពី​ការបន្ធូរបន្ថយ ឬ កែសម្រួល​វិធានការ នៅពេល​ខាង​មុខ ។

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ក៏បាន​ចេញ​សេចក្តីជូន​ដំណឹង ក្នុងន័យ​ដូចខាងលើ ដល់​ម្ចាស់​កន្លែងបើក​អាជីវកម្ម កន្លែង​កម្សាន្ត​សប្បាយ ក៏ប៉ុន្តែពួកគេ មិន​ស្តាប់ និង​អនុវត្តតាម ទើប​នៅ​យប់ថ្ងៃទី​២៣ ខែកុម្ភៈ មន្ត្រី និង​កងកម្លាំង​ចម្រុះរបស់​គណៈ​បញ្ជា​ការ​ឯកភាពរដ្ឋបាល​ក្រុង បាន​ចុះ​ដល់ទី​តាំងណែនាំ ជូន​សេចក្តីជូនដំណឹង និង​ធ្វើ​កិច្ចសន្យា ហើយ​ព្រមាន​ថា បើ​មិន​អនុវត្តតាម​ការណែនាំ​នេះ​ទេ រដ្ឋបាល​ក្រុង នឹង​ចាត់វិធានការតាមច្បាប់​ហើយ​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៥ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម