ព័ត៌មានជាតិ
ករណីរំលោភបូកក្មេងស្រីនៅខេត្តសៀមរាប គ្រួសារជនសង្ស័យស្នើតុលាការផ្ដល់យុត្តិធម៌ឱ្យបានសងខាង
ជុំវិញករណីចោទប្រកាន់ថា រំលោភបូកក្មេងស្រីអាយុ១៥ឆ្នាំ គ្រួសារជនសង្ស័យស្នើដល់ស្ថាប័នតុលាការខេត្តសៀមរាប ជួយរកភាពយុត្តិធម៌ឲ្យបានទាំងសងខាង។
ដោយទទួលពាក្យបណ្តឹងរបស់គ្រួសារក្មេងស្រីរងគ្រោះ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជិត១០នាក់ក្នុងចំណោម២០នាក់ ក្នុងករណីចោទប្រកាន់ថា បានរំលោភបូកក្មេងស្រីវ័យ១៥ឆ្នាំ ជាបន្តបន្ទាប់ក្នុងទីតាំងផ្សេងៗគ្នានៅខេត្តសៀមរាប។ បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងស្រាវជ្រាវ និង ឈានដល់ឃាត់ខ្លួនជនសង្ស័យលើករណីនេះទៅតាមការឆ្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះយកមកកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
តែយ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ ក្រុមគ្រួសារជនសង្ស័យ ហាក់សម្តែងការហួសចិត្តដែលក្មេងស្រីរងគ្រោះ បានចោទ មកលើកូនគាត់ដែលមានវ័យ១៥ឆ្នាំដូចគ្នា ថា បាននាំគ្នាមករំលោភបូក។ គ្រួសារជនសង្ស័យ បានស្នើដល់តុលាការឱ្យស្រាវជ្រាវដោយយុត្តិធម៌លើករណីនេះ ចៀសវាងចាប់មនុស្សខុស។
គ្រួសារជនសង្ស័យ បានលើកឡើងថា កូនរបស់គាត់ក៏ជាអនីតិជនដែរ ហើយការឃាត់ខ្លួនទៅតាមបណ្ដឹងរបស់គ្រួសាររងគ្រោះ តើជាបទល្មើសជាក់ស្ដែង ឬមិនជាក់ស្ដែង? ព្រោះតាមដឹងរឿងនេះអាចកើតពី៣ខែទៅ៦ខែមកហើយ ហេតុអ្វីពេលភ្លាមៗមិនប្ដឹងសមត្ថកិច្ច។ តើការឃាត់ខ្លួនបែបនេះ វាត្រូវនឹងច្បាប់ដែរឬទេ?
ទោះជាយ៉ាងនេះក្តី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បាននិងកំពុងស្រាវជ្រាវជាមួយសមត្ថកិច្ច ដើម្បីកំណត់អត្តសញ្ញាណជនទាំងនោះ និងចាត់វិធានការតាមផ្លូវច្បាប់។ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសនេះឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនភាគីពាក់ព័ន្ធទាំងអស់៕
ដោយ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ