ព័ត៌មានជាតិ
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងអំណរគុណអង្គបោះឆ្នោតដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតព្រឹទ្ធសភា
«ក្នុងនាមសម្តេចប្រធានគណបក្ស ក៏ដូចជាក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃខេត្តក្រចេះដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតព្រឹទ្ធសភានាពេលកន្លងទៅ និងសូមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុងស្រុកនាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះដើម្បីគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រងនិងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុងស្រុកបន្តទៀត»។

នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាចំនួន ២៤៤ រូបក្នុងខេត្តក្រចេះ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នេះ។

ពិធីសំណេះសំណាលដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាក្រុមការងារគណបក្ស គណៈកម្មាធិការបក្សខេត្ត ក្រុងស្រុក រួមនឹងអង្គបោះឆ្នោតសរុបជាង ៥០០ នាក់។ លោក វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះបានលើកឡើងពីកិច្ចការដែលគណៈកម្មាធិការបក្សខេត្តសម្រេចបាននិងការត្រៀមខ្លួនសម្រាប់ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុងស្រុកនាពេលខាងមុខរួមមានការជ្រើសរើសបេក្ខជន, ភ្នាក់ងារគណបក្ស និងការត្រៀមសម្រាប់ការឃោសនាបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្សខេត្តដោយធ្វើយ៉ាងណាឱ្យក្នុងការបោះឆ្នោតខាងមុខទទួលបានសំឡេងគាំទ្រច្រើនលើសលប់។

ជាមួយគ្នានេះ ការមានការបង្ហាញនូវបេក្ខភាពឈរឈ្មោះសម្រាប់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះផងដែរ។ លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណដល់សមាជិកសមាជិកាក្រុមការងារគណបក្សថ្នាក់ជាតិ និងក្រុមការងារថ្នាក់ក្រោមជាតិដែលបានពួតដៃគ្នាធ្វើកិច្ចការងារ និងលើកទឹកចិត្តបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដណ្តើមយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតខាងមុខ។ ដើម្បីធានានូវនិរន្តរភាពនៃជ័យជម្នះ លោក នេត្រ ភក្ត្រា ក៏បានណែនាំក្រុមការងារ និងបានដាក់ទិសដៅមួយចំនួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្តក្រុងស្រុកអាណត្តិទី៣ កន្លងទៅ នៅក្នុងខេត្តក្រចេះ គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោត និងបានគ្រប់គ្រងតួនាទីជាប្រធានក្រុមប្រឹក្សាទាំងអស់ទាំងក្រុមប្រឹក្សាខេត្ត និងក្រុងស្រុកទាំង ៧៕


















-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង