Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសិស្ស ខំប្រឹងរៀនទាំងភាសាជាតិ ឬ ភាសាបរទេស ដើម្បីជាកម្លាំងចលកររួមចំណែកអភិវឌ្ឍន៍ជាតិ

បានផុស

នៅ

លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណា​រ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​មិន​ថា​ទាំង​ភាសាជាតិ ឬ​ភាសា​បរទេស ដើម្បី​ជា​កម្លាំង​ចលករ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ និង​អនាគត​របស់​ខ្លួនឯង​ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី ១១ ឧសភា ក្នុង​ពិធី​បើក“​ថ្នាក់​អក្សរ​ផ្ចង់​ចិន មិត្តភាព​កម្ពុជា​-​ចិន​” ដែល​កម្មវិធី​នេះ​សហការ​រៀបចំ​ឡើង​ដោយ​សាលារៀន​ជំនាន់​ថ្មី វិទ្យាល័យ​ព្រះ​យុគន្ធរ និង​សាលា Step Forward Abroad School ក្រោម​ការ​ជួយ​គាំទ្រ​ដោយ​សមាគម​អប់រំ និង​តម្រង់​ទិស​សិស្ស​មធ្យមសិក្សា​កម្ពុជា និង​សមាគម​អ្នក​សរសេរ​អក្សរផ្ចង់​ខ្មែរ​-​ចិន។

បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី គោលបំណង នៃ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ឱ្យ សិស្សានុ​សិស្ស​កម្ពុជា ដែល​សិក្សា​ភាសា​ចិន​យល់​កាន់តែ​ច្បាស់​អំពី​ទស្សនវិជ្ជា​សិល្បៈ និង​ការ​កត់ត្រា​អំពី​ការ​វិវត្តន៍ នៃ​ពុម្ពអក្សរ​អក្សរផ្ចង់​ចិន។ បន្ថែម​ពី​នេះ តាមរយៈ​ការ​រៀន​សរសេរ​អក្សរផ្ចង់​ចិន មិន​ត្រឹមតែ​ជា​ការ​ហ្វឹកហាត់​ការ​សរសេរ​អក្សរ​ចិន​ឱ្យ​ស្ទាត់ជំនាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​បណ្តុះ​សមត្ថភាព​លើ​ភាព​អត់ធ្មត់ ការ​គ្រប់គ្រង​ចិត្ត ការ​យកចិត្តទុកដាក់ និង​ការ​ស្រឡាញ់​ភាព​ផ្ចិតផ្ចង់​ផង​ដែរ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​អប់រំ និង​តម្រង់​ទិស សិស្ស​មធ្យម​សិក្សា​កម្ពុជា និង​សមាគម​អ្នក​សរសេរ​អក្សរផ្ចង់​ខ្មែរ​-​ចិន រួម​ទាំង​អ្នក​ពាក់ព័ន្ធ និង​សូម​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​មិន​ថា​ទាំង​ភាសាជាតិ ឬ​ភាសាបរទេស ដើម្បី​ជា​កម្លាំង​ចលករ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ និង​អនាគត​របស់​ខ្លួនឯង​ផ្ទាល់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម