Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ មានអ្នកក្នុងបន្ទុកមន្ត្រីសាធារណៈជាង ៤ ម៉ឺននាក់ហើយ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស

បានផុស

នៅ

រហូតមកដល់​ពេលនេះ​មាន​អ្នក​ក្នុង បន្ទុក​របស់​មន្ត្រី​សាធារណៈ​ប្រមាណ​ជាង ៤ ម៉ឺន​នាក់​ហើយ បាន មក​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស ដើម្បី​អាច​ទទួល​បាន​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ជា​មន្ត្រី​សាធារណៈ ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​កំពត លោក​វេជ្ជបណ្ឌិត ស៊ុ សោភ័ណ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែង​ថា ក្នុងចំណោម អ្នក​ក្នុង​បន្ទុក​របស់​មន្ត្រី​សាធារណៈ​ប្រមាណ​ជាង ៤ ម៉ឺន​នាក់ ចុះ​ឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស ក្នុង​នោះ អ្នក​ក្នុង​បន្ទុក​មន្ត្រី​សាធារណៈ ដែល​ជា​សហព័ទ្ធ​មាន​ចំនួន ១១ ៦៥១ នាក់ និង​អ្នក​ក្នុង​បន្ទុក​ដែល​ជា​កូន​របស់​មន្ត្រី​សាធារណៈ​មាន​ចំនួន ៣០ ៧២៩ នាក់។

លោក​រដ្ឋលេខាធិការ បាន​បន្ត​ទៀត​ថា ការ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស ខាង​លើ​នេះ ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ពង្រីក​វិសាលភាព​កំណត់​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ជា​មន្ត្រីរាជការ​សាធារណៈ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។

លោក​រដ្ឋលេខាធិការ បាន​ឱ្យ​ដឹង​ទៀត​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កន្លងមក រហូត​មក​ដល់​ពេលនេះ បាន​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដា​ក្រសួង​-​ស្ថាប័ន​នៅ​ថ្នាក់​ជាតិ​សរុប​ចំនួន ២៥ ក្រសួង​រួច​មក​ហើយ ហើយ​ក្រសួង​នឹង​បន្ត​យុទ្ធនាការ​របស់​ខ្លួន​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កម្មវិធី​គោល​នយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ជា​មន្ត្រីរាជការ​សាធារណៈ នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រី​សាធារណៈ​ទាំងអស់ ទទួល​បាន​នូវ​ព័ត៌មាន និង​ចំណេះដឹង​ស្តីពី​របប​សន្តិសុខ​សង្គម ក្នុង​ការ​ទទួល​បាន​ការ​គាំពារ​យ៉ាង​ពេញលេញ​សម្រាប់​ខ្លួនឯង រួម​ទាំង​អ្នក​នៅ​ក្នុង​បន្ទុក​របស់​ខ្លួន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម