Connect with us

ព័ត៌មានជាតិ

​គម្រោងជីកស្ទឹងស្រែងបង្វែចរន្តទឹក​អាចបង្កើនសមត្ថភាព​ស្រោចស្រពផ្ទៃដីជាង ១ ពាន់​ហិកតា​

បានផុស

នៅ

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៤ បានអញ្ជើញចុះពិនិត្យទីតាំងគម្រោងមុនពេលចុះអនុវត្តការងារ (ជំហាន២) នៅគម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទឹក និងសាងសង់សំណង់បេតុងបង្វែរទិសទឹក ដែលស្ថិតនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា គម្រោងបង្វែរចរន្តទឹកស្ទឹងស្រែងរួមមានទំហំការងារសំខាន់ៗ ដូចជា ១.គម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទឹក ប្រវែង ៤៥០ម ២.សាងសង់ទំនប់បង្វែរចរន្តទឹកស្ទឹងស្រែង ប្រវែង១២០ម និង៣.សាងសង់សំណង់បេតុងបង្វែរទិសទឹកប្រវែង ៨០ម។

លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើន ផលរដូវវស្សាចំនួន ១ ៣៧៥ ហិកតា និងរដូវប្រាំងចំនួន ១៣៥ ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១ ៤៩០ គ្រួសារបានទទួលផលពីគម្រោងនេះ។

នៅថ្ងៃដដែល លោកប្រធាននាយកដ្ឋានវិស្វកម្មបានចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញទំនប់អាងទឹកត្រពាំងវែង ស្ថិតនៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកប្រធាននាយកដ្ឋានវិស្វកម្មបានមានប្រសាសន៍ថា គម្រោងស្តារឡើងវិញទំនប់អាងទឹកត្រពាំងវែង គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៨០% ក្នុងនោះការងារស្តារឡើងវិញទំនប់អាងទឹកត្រពាំងវែង (បាក់ដាច់) ប្រវែង ៣០០ម៉ែត្រ សម្រេចបាន ១០០% រៀបថ្មជើងទេរទំនប់អាងទឹកត្រពាំងវែង ប្រវែង ១៣០០ម សម្រេចបាន ៨៥% និងការងារជួសជុលកន្ទុយសំណង់ទ្វារទឹកលើទំនប់អាងទឹកត្រពាំងវែង ១កន្លែង សម្រេចបាន ១៥%។

លោក ថាំង វីយុទ្ធដា បានបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៧៣៧ ហិកតា និងរដូវប្រាំងចំនួន ១៥០ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១៧៩គ្រួសារបានទទួល ផលពីគម្រោងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោក​អភិបាលខណ្ឌ​ច្បារអំពៅ ចែក​ប័ណ្ណ​សមធម៌​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន​១០៥​គ្រួសារ នៅ​សង្កាត់​វាល​ស្បូវ

សន្តិសុខសង្គម៥២ នាទី មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកំពង់ចាមបង្កើតទីលានកែច្នៃ​សំរាម ទុកដាក់ស្តង់ដារ ១កន្លែង របស់ខេត្តកំពង់ចាម ស្ថាបនាបានជាង៨០%

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី សម្រេចបានប្រមាណ ២០% ហើយ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តីទេសចរណ៍ខេត្តកោះកុង ផ្តល់ចំណេះដឹងផ្នែកមគ្គុទ្ទេសក៍ជូនពលរដ្ឋតំបន់ទេសចរណ៍ឆ្នេរសមុទ្រជ្រោយស្វាយ

Sokha Hotels

ព័ត៌មានពេញនិយម