Connect with us

ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

បានផុស

នៅ

នៅទី១២ ខែឧសភា ឆ្នាំ២០២៤នេះ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានបដិសេធ និងច្រានចោលនូវការចុះផ្សាយព័ត៌មានពីសំណាក់បណ្តាសារព័ត៌មាន និងទំព័រហ្វេសប៊ុកមួយចំនួន ដោយ​ចោទប្រកាន់ទាំងស្រុងមកលើមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ ដែលស្ថិតនៅក្រោមឱវាទរបស់លោកថា បានកាប់សាច់ប្រើសចែកគ្នា ក្រោយសត្វប្រើសនោះបានងាប់នៅផ្ទះអ្នកភូមិ និងមិនមានការយកយកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះសត្វប្រើសជាប្រភេទសត្វកម្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថឹង បូរិន  បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីអាជ្ញាធមូលដ្ឋានថា មានករណីសត្វប្រើសរត់ចូលភូមិអ្នកស្រុក លោកបានចាត់មន្រ្តីជំនាញចុះតាមដានដើម្បីនាំយកមកសង្រ្គោះ ដោយសត្វប្រើសនោះ បានរត់ចុះឡើង នៅបណ្តាភូមិជិតៗនោះ ក្នុងស្រុកដំណាក់ចង្អើរ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ប្រើសនោះបានរត់ចូលដល់ក្នុងរបងផ្ទះប្រជាពលរដ្ឋក្នុងស្ថានភាពផ្អើល រន្ធត់ និងភ័យខ្លាច ដើម្បីរកទីជម្រកសុវត្ថិភាពទាំងស្ថានភាពដង្ហក់ហៀរទឹកមាត់ ប៉ុន្តែគួរឲ្យសោកស្តាយប្រើសនោះបានដង្ហក់រហូតដាច់ខ្យល់ស្លាប់ ទោះមន្ត្រីខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយ។

លោកបន្តថា ដោយបារម្ភខ្លាចសត្វប្រើសនោះអាចចម្លងមេរោគផ្សេងៗ ចូលដល់ភូមិពលរដ្ឋ លោកបានសុំគោលការណ៍ពីថ្នាក់លើ ដោយយកប្រើសនោះមកត្រួតពិនិត្យ និងយកទៅកប់ទាំងមូលនៅក្រោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយការសម្លាប់មេរោគទៅតាមបច្ចេកទេសផងដែរ។

លោកសង្កត់ធ្ងន់ថា ពាក់ព័ន្ធមតិលើកឡើងថា អាជ្ញាធរមិនយកចិត្តទុកដាក់នោះ គឺមិនពិតនោះទេ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានខិតខំ និងយកចិត្តទុកដាក់ណាស់លើការងារថែរក្សា និងអភិរក្សសត្វព្រៃកម្រ ព្រោះជាសម្បត្តិជាតិ និងសម្បត្តិមនុស្សលោកដែលត្រូវរួមគ្នាការពារ ហើយបើមានអ្នកឃាត់ ចាប់ ឬវាយឲ្យមានរបួសស្នាម សម្លាប់ នឹងត្រូវទទួលទោសទណ្ឌតាមការកំណត់នៃច្បាប់ស្តីពីព្រៃឈើដែលមានសុពលភាពជាធរមាន។

លោកសន្និដ្ឋានថា ប្រើសដែលរត់ចូលភូមិអ្នកស្រុកកាលពីចុងខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ អាចមកពីតំបន់ភ្នំវល្លិ៍ដើម្បីរកទឹកផឹក ប្រើសនោះមានប្រវែង ១៩០ស.ម កម្ពស់ ១៤០ស.ម និងស្នែងមានប្រវែង ៦០ស.ម។ ប្រើសនោះបាន​កប់ទាំងមូលនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤មកម្ល៉េះ ពោលមិនមែនកាប់សាច់ចែកគ្នា ដូចការចុះផ្សាយនាពេលថ្មីៗនេះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១១ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម