ព័ត៌មានជាតិ
សម្ដេចធិបតី សាទរក្រសួងកិច្ចការនារី និងធនាគារជាតិ ដែលទទួលបានពានរង្វាន់សកលពីកិច្ចប្រជុំកំពូលស្រ្តីពិភពលោក
ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី អបអរសាទរក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា ដែលទទួលបានពានរង្វាន់ សកលថ្នាក់ក្រសួង លើគម្រោងដែលមានផលជះជាវិជ្ជមានចំពោះស្រ្តី និងក្មេងស្រី តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់បាគង ពីកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤។

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា បានទទួលពានរង្វាន់សកលថ្នាក់ក្រសួង (Global Summit of Women 2024 Roundtable Ministerial Award) លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្ត្រី និងក្មេងស្រី» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់បាគង ពីកិច្ចប្រជុំកំពូលស្ត្រីពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បាននាំយកគម្រោងបង្កើនភាពអង់ អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់បាគង អភិវឌ្ឍន៍ដោយធនាគារជាតិនៃកម្ពុជា បង្ហាញជូនដល់អង្គប្រជុំនៅក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំកំពូលស្ត្រីពិភពលោក ឆ្នាំ២០២៤។

ក្រោយពីវាយតម្លៃ និងពិនិត្យយ៉ាងល្អិតល្អន់ដោយគណៈកម្មការនៃកិច្ចប្រជុំកំពូលស្ត្រីពិភពលោក រួចមក គម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈប្រព័ន្ធទូទាត់បាគង ត្រូវបានចាត់ទុកថា ជាគម្រោងដែលបានផ្តល់អត្ថប្រយោជន៍ និងរួមចំណែកដ៏សំខាន់ ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងសហគ្រិនស្ត្រី ជាពិសេសស្ត្រីដែលរស់នៅតាមតំបន់ជនបទ ហើយត្រូវបានគណៈកម្មការសម្រេចផ្តល់ពានរង្វាន់សកលថ្នាក់ក្រសួង លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្ត្រី និងក្មេងស្រី» ដល់ស្ថាប័នទាំងពីររបស់កម្ពុជានេះ។
គម្រោងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅឆ្ពោះទៅសម្រេចឱ្យបានសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាពលរដ្ឋឌីជីថល តាមរយៈការអភិវឌ្ឍមូលធនមនុស្សផ្នែកឌីជីថល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី លើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុឌីជីថល និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ស្ត្រី ព្រមទាំងក្រុមគ្រួសារ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ