Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជំរុញចលនា​​ពលរដ្ឋ​ដើរ​រើសសំរាមជុំវិញ​ផ្ទះ​ឲ្យបាន ១៥ នាទីរាល់ថ្ងៃសៅរ៍ចុងសប្តាហ៍

បានផុស

នៅ

បន្ទាប់ពី​ការ​សាកល្បង «យុទ្ធនាការ​កម្ពុជា​ស្អាត» នៅ​ឃុំព្រះធាតុ ឃុំ​មៀន និង​ឃុំ​មួយ​ចំនួន​ទៀតនៅក្នុង​ស្រុកអូររាំង​ឪខេត្តត្បូងឃ្មុំបាន​ជោគជ័យ​ ​ក្រសួងបរិស្ថាន​នឹង​ផ្តើម​ធ្វើ​យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅ​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខបន្ត​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជា​យុទ្ធនាការបន្ត​ថ្មីមួយទៀត ដែល​ដើរ​ទន្ទឹមគ្នាជាមួយយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែល​បានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ កន្លង​ទៅ​ ដោយមានការ​ចូលរួមពីសំណាក់សិស្សានុសិស្ស និង​ប្រជាជនជាង ៨លាន អង្គ/នាក់ នៅ​ទូទាំង​ប្រទេសកម្ពុជា។

លោក​រដ្ឋមន្ត្រី​ បាន​សង្កត់​ធ្ងន់​ថា «ការបើកយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”នេះ បានបង្ហាញយ៉ាងច្បាស់ពី​កម្ពុជា​​បានទប់ស្កាត់ ការពារការប្រើប្រាស់ និង​បោះចោល​ថង់ប្លាស្ទិកបាន​ច្រើនជាង​ការបោះចោលទៅក្នុង​ទីសាធារណៈ។

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការស្នើ​ឱ្យសិស្សានុសិស្ស បង​ប្អូនប្រជាពលរដ្ឋមួយភូមិ ឬ​មួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន ១៥ នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយ​ប្រមូលទុកដាក់​សំរាមឱ្យបានត្រឹមត្រូវ។ ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិយា និងឥរិយាបទ មានន័យថា ពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម»។

​ជា​មួយ​គ្នា​នេះ​លោក អ៊ាង សុផល្លែត បានជំរុញ​ចលនាសម្អាតបរិស្ថាន តាម​រយៈយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឱ្យ​បាន​ផុសផុលនៅតាមមូលដ្ឋានបន្ថែមទៀត ជា​រៀងរាល់សប្តាហ៍ ដើម្បី​លើក​កម្ពស់អនាម័យបរិស្ថាន សោភ័ណភាពរបស់មូលដ្ឋាន និងដើម្បីកម្ពុជាស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគត។

អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋានច្បាប់ គោល​នយោបាយ និង​យុទ្ធសាស្រ្តជាតិ​ដែលមានជាធរមាន ព្រមទាំង​ក្របខណ្ឌ​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ ក្រសួង​បរិស្ថាន​បាន​រៀប​ចំ «យុទ្ធសាស្រ្ត​ចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣- ២០២៨» ដែល​ផ្តោតលើ​មុំយុទ្ធសាស្រ្តចំនួន ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុង​គោលបំណងតម្រង់ទិស និង​ចង្អុល​បង្ហាញ​ការងារ​ជា​អាទិភាព ដើម្បី​ធានា​ឱ្យបាននូវចីរភាពបរិស្ថាន និង​សុក្រឹតកម្ម​បរិស្ថានកិច្ច ឆ្លើយ​តប​ទៅនឹងការប្រែប្រួលអាកាសធាតុ និង​លើក​កម្ពស់​សេដ្ឋកិច្ច​បៃតង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម