Connect with us

ព័ត៌មានជាតិ

ពលការិនីអរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងមើលថែតាំងពីនៅអារ៉ាប៊ី​សាអូឌីត ​រហូតមកដល់ស្រុកខ្មែរ

បានផុស

នៅ

បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមពលការិនីខ្មែរមកពីប្រទេសអារ៉ាប៊ីសាអូត បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាលចំពោះការយកចិត្តទុកដាក់ និងមើលថែតាំងពីនៅអារ៉ាប៊ីសាអូឌីតរហូតមកដល់ប្រទេសកម្ពុជា ជាពិសេសបានជួបឪពុកម្ដាយ បងប្អូន និងសាច់ញ្ញាត្តិរបស់ពួកគាត់។ ការមកដល់របស់ពលការិនីខ្មែរទាំង២៤នាក់នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ ទៀតផងដែរ។

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមពលការិនីខ្មែរចំនួន២៤នាក់ ដែលទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុខសុវត្ថិភាព ក្រោមការជួយសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ។

ពលការិនី សារិន ស្រីម៉ៅ ដែលជាពលការិនីខ្មែរធ្វើការក្រុមហ៊ុន BAB នៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ហើយក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជាដែលបានដុតដៃដុតជើង ដើម្បីជួយឲ្យពួកគាត់បានវិលត្រឡប់មកស្រុកខ្មែរវិញដោយសុវត្ថិភាព។ ពលការិនី សារិន ស្រីម៉ៅ បានលើកឡើងបែបនេះ «ខ្ញុំសប្បាយចិត្ត និងអរគុណចំពោះរាជរដ្ឋាភិបាលដែលបានជួយខ្ញុំឲ្យបានមកដល់ស្រុកខ្មែរវិញ ខ្ញុំមិនស្មានថាបានជាន់ដីខ្មែរម្ដងទៀតឡើយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឯពលការិនី ផល ចំរើន ដែលជាពលការិនីធ្វើការក្រុមហ៊ុន BAB ក៏បានបង្ហាញនូវការត្រេកអរជាខ្លាំង បន្ទាប់ពីខ្លួនបានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ ពលការិនី ផល ចំរើន បានអគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពតាំងពីនៅប្រទេសអារ៉ាប៊ីសាអូឌីតរហូតមកដល់ប្រទេសកម្ពុជា ដោយមិនបានទុកឲ្យពលរដ្ឋណាម្នាក់ជួបផលលំបាកឡើយ។

សម្រាប់ពលការិនី ផល ចំរើន ការត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នាពេលនេះប្រៀបដូចជាបានកើតម្ដងទៀត។ «ខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធដែលជួយនិងសម្របសម្រួលពួកខ្ញុំតាំងពីនៅអារ៉ាប៊ីសាអូឌីតរហូតមកដល់ប្រទេសកម្ពុជា។ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ហើយមិននឹកស្មានថាបានត្រឡប់មកស្រុកខ្មែរវិញទេ»។ នេះជាការបញ្ជាក់របស់ពលការិនី ផល ចំរើន។

ដោយឡែកពលការិនី យិន ថាវី ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តផងដែរ បន្ទាប់ពីខ្លួនអាចវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមរយៈមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ មិនខុសគ្នាប៉ុន្មានពីពលការិនីដទៃពលការិនី យិន ថាវី បានបញ្ជាក់ថា លោកស្រីសប្បាយចិត្តជាខ្លាំងដែលបានត្រឡប់មកកាន់ប្រទេសកម្ពុជា។ ខណៈអំឡុងមុនពេលត្រឡប់មកដល់កម្ពុជា រាជរដ្ឋាភិបាលនិងគ្រប់ភាគីពាក់ព័ន្ធបានខ្នះខ្នែង សម្របសម្រួល និងជួយទំនុកបម្រុងផ្សេងៗ តាំងពីនៅប្រទេសអារ៉ាប៊ីសាអូឌីត រហូតមកដល់កម្ពុជា ដោយទទួលបានអារម្មណ៍កក់ក្ដៅជាខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា។

ពលការិនីរូបនេះលើកឡើងយ៉ាងដូច្នេះ «ខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធដែលបានជួយពលការិនីតាំងពីនៅអារ៉ាប៊ីសាអូឌីត រហូតមកដល់ស្រុកខ្មែរ។ ខ្ញុំមានអារម្មណ៍កក់ក្ដៅខ្លាំងមែនទែនចំពោះរាជរដ្ឋាភិបាលកម្ពុជា»។

សូមបញ្ជាក់ថា បន្ទាប់ពីសម្របសម្រួលពលការិនីចំនួន ២៤នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចចក្រអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួលជូនពលការិនីផ្សេងទៀតឱ្យបានវិលត្រឡប់មកមាតុប្រទេសវិញនៅពេលឆាប់ៗខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ៤៩ នាទីutes មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម៥៧ នាទីutes មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​

លោក ប្រាក់ សុវណ្ណារ៉ា
កីឡា២ ម៉ោង មុន

ស្វាយ​រៀង​​បើក​វគ្គ​បណ្តុះ​បណ្តាល​២លើក ​ត្រៀមពាន​ស្វាយរៀង​ខាប់​ លើក​ទី​៧

Sokha Hotels

ព័ត៌មានពេញនិយម