ព័ត៌មានជាតិ
បណ្ឌិត ហ៊ឺ វីរៈ ផ្ដាំផ្ញើក្រុមការងារមូលដ្ឋានស្រុកកំពង់ត្រឡាច ត្រូវសកម្មបម្រើពលរដ្ឋ
បណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ ស្រុកកំពង់ត្រឡាច ដោយផ្ដាំផ្ញើឱ្យសកម្មយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ។

ពិធីខាងលើ ប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកកំពង់ត្រឡាច និងដោយមានវត្តមានអញ្ជើញចូលរួមពី សមាជិកថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកកំពង់ត្រឡាច ព្រមទាំង ប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សឃុំទាំង១០ សរុបជាច្រើនរូប។

បណ្ឌិត ហ៊ឺ វីរៈ បានមានមតិផ្តាផ្ញើដល់ ក្រុមការងារគណៈកម្មាធិការគណបក្សស្រុក ឃុំជួយពិនិត្យមើលស្លាកគណបក្សដែលមានរូបភាពចាស់ៗត្រូវផ្លាស់ប្តូរ ដាក់ស្លាកគណបក្សថ្មីតាមការណែនាំរបស់គណៈកម្មាធិការកណ្តាលគណបក្ស ដែលមានរូបសម្តេចទាំងបី។ គណៈកម្មាធិការគណបក្សឃុំត្រូវមានអ្នកប្រចាំការនៅស្នាក់ការគណបក្សក្នុងការដោះស្រាយជូនប្រជាពលរដ្ឋទាក់ទងនឹងការងារគណបក្ស និងផ្តោតលើការប្រជុំឱ្យបានទៀងទាត់ និងជាពិសេសផ្តោតសំខាន់លើបញ្ហាអនាម័យនៅក្នុងមូលដ្ឋានឱ្យមានបរិស្ថានស្អាត កុំឱ្យមានសំរាមផ្លាស្ទីកនៅតាមដងផ្លូវ និងទីសាធារណៈនានា។ ត្រូវយកចិត្តទុកដាក់គិតដល់សុខភាពរបស់ក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោតឱ្យបានជាប់លាប់ដើម្បីឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានាពេលខាងមុខ។

ជាមួយគ្នានោះដែរ បណ្ឌិតបានផ្ញើបន្ថែមដល់គណៈសាខាគណបក្សភូមិ-ឃុំ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត សូមរាយការណ៍ជូនទៅប្រធានក្រុមការងារចុះតាមឃុំឱ្យបានដឹង ដើម្បីក្រុមការងាររៀបចំចុះសួរសុខទុក្ខ និងពាំនាំយកអំណោយជូនដល់ផ្ទះដោយផ្ទាល់ដៃ។
បណ្ឌិត មានប្រសាសន៍បន្តអំពីទិសដៅការងារក្នុង ឆ្នាំ២០២៤ នេះ ត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំ ចុះក្នុងបញ្ជីឱ្យបានច្បាស់លាស់ និងត្រូវរៀបចំធ្វើអត្តសញ្ញាណប័ណ្ណ ធ្វើប័ណ្ណសមាជិកចូលបក្ស ត្រៀមបញ្ចូលក្នុងបញ្ជី គ.ជ.ប ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបោះឆ្នោតនាអាណត្តិបន្តបន្ទាប់ទៀត។

ជាកិច្ចបញ្ចប់ មានពិធីប្រគល់សេចក្តីសម្រេចជូនដល់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្នុងឃុំទាំង១០ នៃស្រុកកំពង់ត្រឡាច រួមជាមួយសៀវភៅស្តីពី ស្រុកកំពង់ត្រឡាច នីតិកាលទី៧ ២០២៣-២០២៨ ដែលជាសៀវភៅចងក្រងអំពីទិន្នន័យគណបក្សស្រុកកំពង់ត្រឡាចទាំងមូល ទីតាំងមណ្ឌលរដ្ឋបាល និងពត៌មានផ្សេងៗជាច្រើនទៀត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ