ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ គ្រូអាចបង្រៀនគួរបាន តាមតម្រូវការរបស់ សិស្ស អាណាព្យាបាល ប៉ុណ្ណោះ
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា គ្រូអាចបង្រៀនគួរបានទៅតាមតម្រូវការជាក់ស្តែង និងការស្ម័គ្រចិត្តរបស់សិស្ស និងអាណាព្យាបាលតែប៉ុណ្ណោះ និងមិនត្រូវដាក់បន្ទុកណាមួយបង្ខំឱ្យសិស្សរៀនគួរនោះទេ។
អ្នកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ នៅព្រឹកថ្ងៃទី១៣ ខែឧសភា នេះថា ទាក់ទិននឹងការរៀបំប៉នបន្ថែមទៅលើមុខវិជ្ជាណាមួយរបស់សិស្ស និងមាតាបិតា កិច្ចការនេះអាចអនុវត្តទៅបានតាមការស្ម័គ្រចិត្ត និងតម្រូវការផ្ទាល់របស់មាតាបិតា និងសិស្សផ្ទាល់តែប៉ុណ្ណោះ។
អ្នកស្រីបានបន្តថា ដោយឡែកអ្វីដែលក្រសួងបានដាក់ចេញសិក្សាក្រៅម៉ោង ២ម៉ោង គឺជាកម្មវិធីមួយដើម្បីបំប៉នបន្ថែមទៅលើសិស្សដែលរៀនខ្សោយលើវិជ្ជា ឬជំនាញដទៃទៀតបន្ថែមទៅលើជំនាញតាមតម្រូវការជាក់ស្តែងនៅក្នុងសាលារៀនដូចជា បំណិនជីវិត ឬភាសាបរទេស សិល្បៈ ឬកីឡាផ្សេងៗ ហើយការអនុវត្តកម្មវិធីសិក្សានេះរៀបចំឡើងមានការរៀបចំពីគណៈកម្មការសាលាដឹកនាំដោយនាយក ឬនាយករងសាលា មានការចូលរួមពីលោកគ្រូអ្នកគ្រូប្រឹក្សាកុមារ និងអ្នកពាក់ព័ន្ធដទៃទៀត ក្នុងនោះសហការជាមួយយ៉ាងជិតស្និតជាមួយមាតាបិតា និងអាណាព្យាបាលសិស្សផងដែរ។
អ្នកស្រីបានបន្តទៀតថា កាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅនេះ បន្ទាប់ពីទទួលព័ត៌មានអំពីការត្អូញត្អែររបស់មាតាបិតា អាណាព្យាបាលសិស្សមួយចំនួន ពាក់ព័ន្ធនឹងការលំបាកក្នុងការរ៉ាប់រងចំណាយលើការរៀនបន្ថែមក្រៅម៉ោង ឬរៀនគួរនេះ ក្រសួងបានចេញសេចក្តីថ្លែងការណ៍មួយហើយ នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ចេញនូវវិធានការចំនួន៥ ផងដែរក្នុងនោះគ្រូបង្រៀនត្រូវអនុវត្តតាមកម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀនបានរៀបចំ ដើម្បីធានាឱ្យបាននូវការបង្រៀន និងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។ គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ និងអនុវត្តតេស្តស្តង់ដាសម្រាប់ការប្រឡង ពង្រឹងការរៀន និងបង្រៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ។
អ្នកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ថា តេស្តស្តង់ដានេះជាតេស្តដែលក្រសួងអប់រំបានរៀបចំដោយផ្អែកទៅលើកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលនៅគ្រប់កម្រិត និងគ្រប់មុខវិជ្ជាបានបញ្ជួនទៅកាន់សាលារៀននីមួយៗដើម្បីឱ្យសាលារៀនប្រើប្រាស់ផ្នែក នៃសំណួរសម្រាប់ធ្វើតេស្តសិស្ស ចៀសវាងការប្រើប្រាស់សំណួរខាងក្រៅដែលអាចធ្វើឱ្យការរិះគន់ ឬអាចមានចំណុចមិនប្រក្រតីណាមួយកើតឡើង។ លើសពីនេះ ក្រសួងបានធ្វើការហាមឃាត់គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀន ឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡងឡើយ។ ជារួមត្រូវយកតេស្តស្តង់ដាធ្វើជាសំណួរនៅក្នុងការប្រឡង។
ជាងនេះទៀត គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ និងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សាយ៉ាងតិច ២ម៉ោងបន្ថែម និងមាតាបិតាត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សា និងរៀនសូត្រនៅផ្ទះបន្ថែមទៀត សហការជាមួយគ្រឹះស្ថានសិក្សានានាដើម្បីបន្តការតាមដានការសិក្សា និងគាំទ្រការសិក្សារបស់កូនៗរបស់ពួកគាតផងដែរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់