ព័ត៌មានជាតិ
មន្ត្រី៖ សណ្ដែកកួរឡើងថ្លៃមិនមែនមកពីការចូលពីក្រៅប្រទេសនោះទេ
អ្នកនាំពាក្យក្រសួងកសិកម្ម រឿងសណ្ដែកកួរមានការឡើងថ្លៃខ្ពស់ មិនមែនមកពីការនាំចូលពីក្រៅប្រទេសនោះឡើយ ខណៈដែរអាកាសធាតុកើនឡើងកម្ដៅខ្លាំង ដែលវាធ្វើឱ្យដំណាំផ្សេងៗ មានការខូចខាតអស់ជាច្រើន ស្ទើរគ្រប់តំបន់ទាំងអស់ក្នុងប្រទេសកម្ពុជា។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ដឹងថា មូលហេតុចម្បងដែលធ្វើឱ្យសណ្ដែកកួរមានការឡើងថ្លៃខ្ពស់នេះ មិនមែនមកពីការនាំចូលមកពីប្រទេសជិតខាងនោះទេ តែដោយសារតែ ទិន្នផលនៃការដាំដុះរបស់ប្រជាកសិករខ្មែរនៅទូទាំងប្រទេស មានការធ្លាក់ចុះ រហូត ៨០% ទៅ ៩០% ពីព្រោះតែបញ្ហាអាកាសធាតុកើនឡើងកម្ដៅខ្លាំង ដែលធ្វើឱ្យដំណាំរបស់កសិករមានការខូចខាតអស់យ៉ាងច្រើន និងមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក បានផងដែរ។
លោក ឃឹម ហ្វីណង់ បានបន្តទៀតថា ករណីរឿងសណ្ដែកកួរឡើងថ្លៃនេះដែរ មានគណនី Tik Tok ឈ្មោះ vimean899 បានបង្ហោះវីឌីអូថាសណ្ដែកកួរនាំចូលលក់បានតម្លៃថ្លៃខ្ពស់ជាងរបស់នៅក្នុងស្រុក ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលនេះមិនមែនជាការបកស្រាយត្រឹមត្រូវនោះឡើយ ផ្ទុយទៅវិញ មានតែនាំឱ្យកសិករ និងមហាជនទូទៅ មានការភ័ន្ដច្រឡំ ពិសេសកសិករអាចនឹងនាំគ្នាដាំសណ្ដែកកួរតាមក្រោយទៀត គិតថាបានតម្លៃខ្ពស់ដូចពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា៖ «កុំថាឡើយតែដំណាំ សូម្បីតែមនុស្សនិងសត្វក៏ធ្លាក់ឈឺពិបាកទ្រាំដែរ តាមពិតទៅយើងមានតែជួយត្រេកអរដល់កសិករយើងទៅវិញទេ ដែលបានថ្លៃល្អហ្នឹងហើយគ្រាន់បានទប់កុំឱ្យសូវខាតនោះ បើសណ្តែកកួរនាំចូលពិតជាមានតម្លៃ ១គីឡូ ៤ម៉ឺនរៀល ហើយសណ្តែកកួរក្នុងស្រុកមិនបាន៥០០រៀលដូចការលើកឡើងមែន ម៉្លេះសមមានអ្នកធ្វើសេដ្ឋីបាត់ទៅហើយ ព្រោះថាកសិករខ្មែរមិនអន់ដល់ថ្នាក់ដាំសណ្តែកកួរមិនបាននោះទេ ម្តេចមិនដើរប្រមូលទិញយកទៅលក់នៅផ្សារដើមគរទៅ? គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារគឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយតែក៏នៅមិនយូរដែរ តែថ្លៃល្អបែបនេះប្រាកដជាមានអ្នកសម្រុកនាំចូលពីក្រៅ និងអ្នកសម្រុកដាំ ហើយវានឹងទាញថ្លៃឱ្យថយចុះវិញមិនខាន។ អ្នកហូបទៀតសោតក៏ប្រហែលនឹងប្តូរទៅហូបអីផ្សេងដែរ ព្រោះមិនមែនមានន័យថាយើងអត់ហូបសណ្តែកកួរមិនបានឯណា?»។

ទន្ទឹមនឹងនេះ លោក ឃឹម ហ្វីណង់ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គួរតែជួយចូលរួមរកវិធីដោះស្រាយ ដោយមិនមែនប្រឹងផ្សព្វផ្សាយឱ្យរឹតតែច្របូកប្របល់នោះទេ ហើយលោកសង្ឃឹមថា ម្ចាស់គណនីរូបនេះ ដែលមានឈ្មោះថា វិមាន នឹងធ្វើការកែតម្រូវកំហុសមួយនេះ ឡើងវិញ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ