ព័ត៌មានជាតិ
ខឹងជនបរទេសគប់បែកកញ្ចក់ហាងយកច្រវ៉ាក់ដែកដេញវាយបែកក្បាល
បុរសបរទេសជាជនជាតិរុស្ស៊ីម្នាក់ត្រូវបានអ្នកធ្វើការក្នុងហាងthe tendoor យកច្រវ៉ាក់ដែកវាយបណ្ដាលឲ្យបែកក្បាលហូរឈាម ព្រោះតែបុរសជនបរទេសរូបនោះយកដបស្រាបៀរគប់បណ្តាលឲ្យបំបែកកញ្ចក់ហាង។
មន្ត្រីប៉ុស្តិនគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថាករណីហិង្សាដោយចេតនាយកច្រវ៉ាក់វាយបណ្តាលឲ្យបែកក្បាលនោះបង្កឡើងដោយឈ្មោះ. គឹម សាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកភោជនីដ្ឋាន the tendoor ជនជាតិខ្មែរ ស្នាក់ផ្ទះ១៦៩ ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ ជាជនជាតិរុស្ស៊ីត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ប្រភពព័ត៌មានដដែលបានបន្តទៀតថាកាលពីថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង០៤និង៤០នាទីជនរងគ្រោះ បានយកដបស្រាបៀរ គប់ទៅហាង the tendoor ដែលជាកន្លែងជនសង្ស័យ ធ្វើការនិងស្នាក់នៅបណ្តាលឲ្យបែកកញ្ចក់ខាងមុខហាង ភ្លាមនោះជនសង្ស័យបានយកច្រវ៉ាក់ដេញវាយជនរងគ្រោះមកដល់មុខផ្ទះលេខ ២Eoផ្លូវព្រះស៊ីសុវត្តិកែង១១៨ភូមិ២សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញ បណ្តាលឲ្យបែកក្បាលផ្នែកខាងឆ្វេងក៏ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនជនសង្ស័យរូបនោះតែម្តង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានមិត្តភ័ក្ដិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីព្យាបាលរបួស៕
អត្ថបទ ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ