ព័ត៌មានជាតិ
ទណ្ឌិត៥២នាក់ ត្រូវបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ និងបុណ្យវិសាខបូជា
ទណ្ឌិតចំនួន៥២នាក់ ត្រូវបានស្នើបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជា។ នេះបើតាមខ្លឹមសារនៃសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នេះ។
សំណេរដដែលបានឱ្យដឹងថា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានចូលរួមកិច្ចប្រជុំពិនិត្យបញ្ជីឈ្មោះរបស់ទណ្ឌិតដែលបានកែប្រែខ្លួនល្អ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី/ខេត្ត ដើម្បីលើកសំណើស្នើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៤។
តាមសំណេរដដែល អង្គប្រជុំបានដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន៥២នាក់ ស្រី៧នាក់ ក្នុងនោះរួមមាន ស្នើបន្ធូរបន្ថយទោស៣ខែលើទណ្ឌិត ១៤នាក់ ស្រ្តី២នាក់ បន្ធូរបន្ថយទោស៦ខែលើទណ្ឌិត ១៦នាក់ ស្រ្តី១នាក់ បន្ធូរបន្ថយទោស៩ខែ លើទណ្ឌិត ៩នាក់ ស្រ្តី២នាក់ ស្នើបន្ធូរបន្ថយ១២ខែ ចំពោះទណ្ឌិត៣នាក់ ក្នុងនោះក៏មានស្នើឱ្យអាចបន្ធូរបន្ថយ១២ខែ ដល់ ១នាក់ ស្នើឱ្យអាចបន្ធូរបន្ថយច្រើនដងដល់ទណ្ឌិតស្ត្រីម្នាក់១នាក់ និងស្នើលើកលែងទោសចំពោះទណ្ឌិត៨នាក់ ក្នុងនោះស្រ្តី១នាក់។
គួរជម្រាបជូនថា នៅកម្ពុជាបានកំណត់ថា ការបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវធ្វើឡើងចំនួន៥ដង ក្នុងមួយឆ្នាំ អំឡុងពេលពិធីបុណ្យ ព្រឹត្តិការណ៍ដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក។ ទោះបានកំណត់នៅក្នុងព្រះរាជក្រឹត្យអំឡុងពិធីបុណ្យ ឬព្រឹត្តិការណ៍ចំនួនត្រឹមតែ៥ក៏ពិតមែន ប៉ុន្តែការបន្ធូរបន្ថយទោស ក៏អាចធ្វើឡើងនៅក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។
សូមបន្ថែមបន្តិចថា កម្ពុជា មានអ្នកទោសជាង៤ម៉ឺននាក់ កំពុងជាប់ពន្ធនាគារ ហើយក្នុងនោះជាង៥០ភាគរយ គឺជាអ្នកទោសបទល្មើសគ្រឿងញៀន៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់