ព័ត៌មានជាតិ
ព្រះចៅស៊ុលតង់ព្រុយណេ អញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ
ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រព្រុយណេ បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ។ នេះបើយោងតាមព្រះរាជសារព្រះចៅស៊ុលតង់ ផ្ញើជូនសម្ដេចតេជោ។

ការអញ្ជើញរបស់ព្រះចៅស៊ុលតង់ព្រុយណេ គឺធ្វើឡើងក្រោយពេលដែលព្រះអង្គទើបតែបានយាងមកកម្ពុជា កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ។ ការយាងមកកាន់កម្ពុជារបស់ព្រះអង្គ គឺដើម្បីសោយព្រះក្រយាជាមួយសម្តេច តេជោ ហ៊ុន សែន ដែលជាប្អូនធម៌។
ព្រះរាជសារផ្ញើជូនសម្ដេចតេជោ ចុះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ហើយទើបផ្សព្វផ្សាយនៅថ្ងៃនេះ ពោល គឺក្រោយយាង ត្រឡប់ទៅកាន់មាតុប្រទេសវិញ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមានក្តីរីករាយណាស់ដោយបានជួបសម្ដេចតេជោ ជាថ្មីម្តងទៀតក្នុងឱកាសព្រះរាជទស្សនកិច្ចថ្មីៗរបស់ខ្ញុំនៅប្រទេសកម្ពុជា ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំទទួលយ៉ាងល្អឥតខ្ចោះ ព្រមទាំងអាហារពេលព្រឹកដែលសម្តេចតេជោ បានរៀបចំទទួលនៅសណ្ឋាគាររ៉ូសវូដ (Rosewood)»។

ព្រះចៅស៊ុលតង់ព្រុយណេ បានចាត់ទុកថា នេះជាឱកាសដ៏ល្អ ដែលព្រះអង្គបានជួបជាមួយកូនៗរបស់សម្ដេចតេជោ ដែលរួមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយនឹងការរម្លឹកពីព្រះរាជទស្សនកិច្ចនៅកម្ពុជា កន្លងទៅ ព្រះចៅស៊ុលតង់ព្រុយណេ ក៏បានអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជន និងប្រទេសទាំងពីរ កម្ពុជា និងព្រុយណេផងដែរ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត