Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនកូរ៉េអះអាង មួយថ្ងៃដុតសំរាម ១០០ តោន អាចបង្កើតថាមពលអគ្គិសនីបាន​យ៉ាងតិច ២៤ មេហ្គាវ៉ាត់

បានផុស

នៅ

ក្រុមហ៊ុន​កូរ៉េមួយបានបង្ហាញពី​​គម្រោង​វិនិយោគ​​កែច្នៃ​សំរាម​ជាថាមពលអគ្គិសនី ដែល​ក្នុងមួយថ្ងៃអាចបង្កើតថាមពល​អគ្គិសនីបាន​យ៉ាងតិចបំផុត ២៤ មេហ្គាវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០ តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កា​របង្ហាញ​ពី​បច្ចេកវិទ្យាកែច្នៃ​សំរាមផលិតជា​​ប្រភព​ថាមពលអគ្គិសនីនេះ ក្នុង​ឱកាស​ដែល​​តំណាង​ក្រុមហ៊ុន​កូរ៉េ HYUCKJIN ENERGY PLANT ENGINEERING ដឹកនាំ​ដោយ​លោក កុល ផេង ចូល​​ជួបពិភាក្សាការងារជាមួយ​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តាមរយៈបទបង្ហាញ ក្រុមហ៊ុនបានអះអាង​ថា បច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាង​តិចបំផុត ២៤ មេហ្គាវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០ តោន។

ឆ្លៀតឱកាសក្នុងជំនួបពិភាក្សា​ជាមួយលោក ស៊ុន ចាន់ថុល តំណាងក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING ក៏​ស្នើសុំគោលការណ៍ណែនាំបន្ថែមពីលោក​ឧបនាយករដ្ឋមន្រ្តី​ចំពោះគម្រោងវិនិយោគរបស់ខ្លួន។

ឆ្លើយតប​ការបង្ហាញរបស់ក្រុមហ៊ុនកូរ៉េ លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានសម្តែង​ការស្វាគមន៍ជូនដល់ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគលើការទាញយកថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និងស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មានលម្អិតទាំងស្រុងនៃគម្រោងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួលអនុវត្តនីតិវិធីបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម