ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ ចង់ឱ្យពលការិនីខ្មែរ ៥២ នាក់ ទើបមកពីអារ៉ាប៊ីសាអូឌីត ចូលរៀនជំនាញវិជ្ជាជីវៈ
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានបំណងចង់ឱ្យពលការិនីខ្មែរចំនួន ៥២ នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត ថ្មីៗ នេះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ អាចរកប្រាក់ចំណូលបានសមរម្យផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានប្រសើរ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៣ ឧសភា នេះថា គិតត្រឹមថ្ងៃទី ១២ ឧសភា មានពលការិនី ៥២ នាក់ហើយ បានវិលត្រឡប់មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព ក្នុងចំណោមពលការិនី ៩០ នាក់ ដែលបានស្នើសុំវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
ចំណែកពលការិនីខ្មែរដែលនៅសល់ចំនួន ៣៨ នាក់ទៀត នៅអារ៉ាប៊ីសាអូឌីត កំពុងត្រូវបានជួយទំនុកបម្រុងកន្លែងស្នាក់នៅ អាហារ និងតម្រូវការផ្សេងៗ ដោយស្ថានឯកអគ្គរាជទូតកម្ពុជា ហើយក្រសួង និងស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំបែបបទ និងនីតិវិធីឱ្យពលការិនីទាំងនោះបានវិលត្រឡប់មកមាតុប្រទេសវិញនៅពេលដ៏ខ្លីខាងមុខ។

លោក កត្តា អ៊ន បានបន្តទៀតថា សម្រាប់ពលការិនី ៥២ រូប ដែលបានមកដល់កម្ពុជា ក្រសួង បានណែនាំ និងផ្តល់យោបល់ និងធ្វើបទបង្ហាញជូនពួកគាត់អំពីការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជាឱកាសក្នុងការស្វែងរកការងារធ្វើតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)។
លោកបានបញ្ជាក់ថា «មកដល់ពេលនេះ យើងឃើញថា ពួកគាត់មិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅឡើយទេ ប្រហែលជាពួកគាត់នឹកផ្ទះ នឹកគ្រួសារខ្លាំងមើលទៅ ហើយសង្ឃឹមថា ទៅថ្ងៃមុខ ពួកគាត់នឹងមានការចុះឈ្មោះរៀនជំនាញ ក៏ដូចជាស្វែងរកការងារធ្វើតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងាររបស់យើង ព្រោះថាពេលយើងផ្សព្វផ្សាយបង្ហាញជូនគាត់ គាត់ចាប់អារម្មណ៍ច្រើនករណីនេះ»។

យ៉ាងណាក៏ដោយ លោក កត្តា អ៊ន ចង់ឱ្យពលការិនីទាំងនោះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃ ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ ទទួលបានប្រាក់ចំណូលសមរម្យចិញ្ចឹមខ្លួនឯង និងផ្គត់ផ្គង់ក្រុមគ្រួសារបានកាន់តែប្រសើរឡើងថែមទៀត ព្រោះថាការចុះឈ្មោះចូលរៀនជំនាញនេះមិនតម្រូវឱ្យបង់ប្រាក់នោះទេ។ ពលការិនីមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ មិនត្រឹមតែចូលរៀនដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានថវិកា ២៨ ម៉ឺនរៀល ក្នុង ១ ខែ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃទៀតផង៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ