Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ អំពាវនាវឱ្យពលរដ្ឋទាញយកកម្មវិធីមួយនេះ ដែលអាចរាយការណ៍ពីករណីគ្រឿងញៀនដោយសម្ងាត់

បានផុស

នៅ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់ភាគីគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងរដ្ឋ និងឯកជន ទាញយកកម្មវិធី No Drug  យកមកប្រើប្រាស់ ដែលកម្មវិធីនេះអាចជួយឱ្យពលរដ្ឋយល់ដឹងពីវិនាសកម្មនៃគ្រឿងញៀន និងរាយការណ៍ទៅអាជ្ញាធរអំពីករណីគ្រឿងញៀនដោយសម្ងាត់។ នេះបើតាមសេចក្ដីអំពាវនាវរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញនៅថ្ងៃទី១៣ ខែឧសភា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមលិខិតដដែល បានឱ្យដឹងថា អនុវត្តតាមស្មារតី ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្កើតនិងដាក់ដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា NoDrug ក្នុងគោលបំណងលើកកម្ពស់ស្មារតីជាតិរួមគ្នាក្នុងការចូលរួមប្រយុទ្ធប្រឆាំង គ្រឿងញៀន។

គួររំលឹកថា  កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំ ជំរុញ និងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្ស ឱ្យទាញយកនិងប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃNo Drug នេះ។

ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់និងមានសារៈសំខាន់នេះ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានណែនាំ និងអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន គណៈអភិបាលរាជធានី ខេត្ត អង្គភាពថ្នាក់ជាតិនិងក្រោមជាតិ គ្រឹះស្ថានសិក្សាអប់រំគ្រប់លំដាប់ទាំងរដ្ឋនិងឯកជន សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការជាតិនិងអន្តរជាតិ មហាជនទូទៅទាំងអស់ ជាពិសេស យុវជន យុវនារី សិស្ស និងនិស្សិត សូមចូលរួមទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug នេះ និងប្រើប្រាស់ឱ្យបានទូលំទូលាយគ្រប់ៗគ្នា ដើម្បីទទួលបាននូវសារអប់រំព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ព័ត៌មាន ពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងជាពិសេសអាចប្រើប្រាស់ជាមធ្យោបាយក្នុងការរាយការណ៍អំពីករណីការប្រើប្រាស់ ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ក្នុងសហគមន៍ មកកាន់ក្រុមការងារទទួលព័ត៌មាន ដើម្បីឱ្យអាជ្ញាធរសមត្ថកិច្ចមានវិធានការជាក់ស្តែង ដែលអាចឈានទៅបង្ការ ទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា សំដៅកាត់បន្ថយនិងលុបបំបាត់គ្រឿងញៀនពីសហគមន៍ ស្របតាមទស្សនវិស័យ “ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន”។

តាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ការទាញយកនិងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug គឺមានន័យថា ពលរដ្ឋបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

ដើម្បីទាញយកកម្មវិធីនេះបាន សូមប្រិយមិត្តចុចលើតំណរលីងនេះ https://nodrugsnacd.com/download

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម