Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ ជួបជុំគ្នា ដើម្បី​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​”​ព្រែកជីក​ហ្វូណន​តេ​ជោ​”

បានផុស

នៅ

​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ត្រីក្រោមឱវាទ​ចំណុះអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​ជួបជុំគ្នា ដើម្បី​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​ជា​ប្រវត្តិសាស្ត្រ “​ព្រែកជីក​ហ្វូណន​តេ​ជោ​” ដែល​ផ្តល់​អត្ថប្រយោជន៍​ធំធេង​ចំពោះ​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជួប​ជុំគ្នា​នេះ​ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដែលមាន​មន្ត្រី​ចូលរួម​ប្រមាណ​៤០០​នាក់​។​

លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា គម្រោង “​ព្រែកជីក​ហ្វូណន​តេ​ជោ​” មិនមែនជា​ទ្រព្យ​​សម្បត្តិ​របស់​នរណា​ម្នាក់​នោះ​ទេ តែ​ជា​ទ្រព្យ​របស់​ជាតិ​និង​ប្រជាពលរដ្ឋ​កម្ពុជា​យើងទាំងអស់គ្នា ។​”​ព្រែកជីក​ហ្វូណន​តេ​ជោ​”​ជា​ទ្រ​សម្បត្តិ​មហាសាល​សំរាប់​កម្ពុជា ហើយ​ព្រែកជីក​នេះ ក៏​មិន​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អ្នក​ដទៃ​ដែរ​។ មាន​ព្រែកជីក​ហ្វូណន​តេ​ជោ ទំនិញ​របស់​យើង នឹង​មាន​ការប្រកួតប្រជែង​ជា​អន្តរជាតិ​។ ក្នុងនាម មន្ត្រីរាជការ​យើង​គាំទ្រ​យ៉ាង​ពេញ ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​នេះ ដើម្បី​ឱ្យ​ក្លាយ​ជា​ចលនា​ឯកភាព​ជាតិ​តែមួយ​។

គួរ​បញ្ជាក់​ថា គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ ជា ព្រែកជីក​ប្រវត្តិសាស្ត្រ​លើក​ទី​១ នៅ​កម្ពុជា ជា​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ស្នាដៃ​និង​ជំរុញ​បន្ថែម​ក្នុងការ​អភិវឌ្ឍន៍​គម្រោង ព្រែកជីក​ហ្វូណន​-​តេ​ជោ ឱ្យសម្រេចបាន​នាពេល​អនាគត​។

គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ នេះ​ត​ភ្ជាប់​ផ្លូវទឹក​រវាង​ទន្លេ​ទៅកាន់​សមុទ្រ​កម្ពុជា ដោយ​ឆ្លងកាត់​ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប មាន ប្រវែង​១៨០ គីឡូម៉ែត្រ ។ ព្រែកជីក​ហ្វូណន​-​តេ​ជោ នឹង​ផ្តល់​អត្ថប្រយោជន៍​ដ៏​មហាសាល​ដល់​ប្រទេស​កម្ពុជា ជា ពិសេស​វិស័យ​ដឹកជញ្ជូន ហើយ​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន ពេលវេលា ខូចខាត​ផ្លូវថ្នល់ ការកកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​ការកាត់បន្ថយ​នីតិវិធី​សម្រាប់​នាវា និង​បែបបទ​ក្នុងការ​ឆ្លងកាត់​ទំនិញ​ពី​កម្ពុជា ទៅ សមុទ្រ ការបង្កើត តំបន់​ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស ការអភិវឌ្ឍន៍​ផែ​រណប​ថ្មីៗ​ជាច្រើន ការពង្រីក​តំបន់ អភិវឌ្ឍ​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍​ជួយ​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា ជួយ​បង្កើន​ផល​ត្រី​ទឹកសាប នៅតាម​ព្រែក អចលនទ្រព្យ និង​ការវិនិយោគ​ផ្សេងៗ ។​ល​។ និយាយ​ជារួម គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ​នេះ គឺជា​គម្រោង​បម្រើ​ផលប្រយោជន៍​ជាតិ​ដ៏​ធំធេង ជាពិសេស ផ្នែក​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤២ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម