Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យគ្រោះមហន្តរាយ លើកទឹកចិត្តពលរដ្ឋ​សង់​លំនៅដ្ឋានធន់ខ្យល់កន្ត្រាក់

បានផុស

នៅ

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋត្រូវសង់លំនៅដ្ឋាន ដែលអាចធន់ទៅនឹងខ្យល់កន្ត្រាក់និងការប្រែប្រួលអាកាសធាតុដើម្បី​ចៀសវាង​នូវការខូចខាតឬបំផ្លាញទាំងស្រុងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសុទ្ធគឹម កុលមុនី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ឧសភានេះថា ប្រជាពលរដ្ឋមុននឹងសាងសង់លំនៅដ្ឋាន​ណា​មួយត្រូវសិក្សាជាមួយអ្នកជំនាញនិងជាងឱ្យបានច្បាស់លាស់ មុននឹងសាងសង់ដើម្បីឱ្យការសាងសង់លំនៅដ្ឋានមានគុណភាពអាចធានានិងធន់ទៅនឹងខ្យល់កន្ត្រាក់និងការប្រែប្រួលអាកាសធាតុ។

លំនៅដ្ឋានដែលអាចធន់នឹងការប្រែប្រួលអាកាសធាតុ បានជួយច្រើនដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃដូចជាអាចទប់ទល់​ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាខ្យល់កន្ត្រាក់និងផ្គររន្ទះចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ​ពិសេស​មិនចំណាយថវិកា​ក្នុងការជួសជុលឬសង់លំនៅដ្ឋានថ្មីជាដើម។

បន្ថែមពីនេះ លោក សុទ្ធគឹម កុលមុនី បានអំពាវនាវដល់ក្រសួងស្ថានប័នជំនាញត្រូវតាមដានការព្យាករណ៍ស្ថានភាពអាកាសធាតុ ខ្យល់កន្ត្រាក់ជាប្រចាំ ដើម្បីឱ្យអាជ្ញាធរត្រៀមបង្ការនិងអន្តរាគមន៍ឆ្លើយតបឱ្យបានទាន់ពេលវេលា។ ចំណែកប្រជាពលរដ្ឋក៏ត្រូវតាមដានផងដែរ និងត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ផ្សេងៗដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនេះ ព្រោះថានៅដើមខែឧសភានេះប្រទេសកម្ពុជាមានភ្ញៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តល​ឱ្យមាន​ខ្យល់កន្ត្រាក់ជាច្រើនលើក និងផ្គររន្ទះប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋក៏ដូចជាសត្វពាហនៈផងដែរ។

នៅដើមខែឧសភាឆ្នាំ២០២៤កន្លងទៅនេះខ្យល់កន្ត្រាក់បានប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋជិត ១០០០ ខ្នងរួមទាំងការខូចខាតផ្ទះទាំងស្រុង កម្រិតមធ្យមនិងកម្រិតស្រាលនៅខេត្តឧត្តរមានជ័យ មណ្ឌលគិរី កំពង់ធំ ក្រចេះ បាត់ដំបង សៀមរាប  រតនគិរី ត្បូងឃ្មុំ តាកែវ ព្រះវិហារ ស្វាយរៀង ព្រៃវែង ប៉ៃលិន កំពត កំពង់ចាម ស្ទឹងត្រែង កំពង់ឆ្នាំងនិងពោធិ៍សាត់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣០ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៥ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម