Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ មិនតម្រូវឱ្យសិស្សថ្នាក់ទី ៦ ប្រឡង​ចូលអនុវិទ្យាល័យដូចថ្នាក់ទី ៩ នោះទេ

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានអះអាងថា ក្រសួងអប់រំមិនតម្រូវឱ្យសិស្សថ្នាក់ទី ៦ ចូលអនុវិទ្យាល័យប្រឡងដូចថ្នាក់ទី ៩ នោះទេ ប៉ុន្តែក្រសួងអនុញ្ញាតឱ្យសិស្សណាដែលមានពិន្ទុមធ្យមភាគក្រោមប្រាំធ្វើតេស្តនៅចុងឆ្នាំ​ដើម្បីផ្តល់ឱកាសឱ្យសិស្សទាំងនោះបានឡើងថ្នាក់ទី ៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងរបស់អ្នកនាំពាក្យធ្វើឡើង​ បន្ទាប់ពីមានអាណាព្យាបាលសិស្សមួយចំនួនមាន​ការភ័ន្តច្រឡំការ​ធ្វើតេស្តចុង​ឆ្នាំចូលអនុវិទ្យាល័យទៅនឹងការប្រឡងថ្នាក់ទី ៩ ឬឌីប្លូម។

លោកស្រីបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៤ ឧសភានេះថា សិស្សថ្នាក់ទី ៦ មិនតម្រូវឱ្យប្រឡងដូចថ្នាក់ទី៩ទេ។ សាលារៀន​រៀបចំការប្រឡងឆមាសទី១ និងទី២ ដូចធម្មតា ហើយបូកសរុបលទ្ធផល។ បើបានពិន្ទុមធ្យមភាគប្រចាំឆ្នាំចាប់ពី ៥,០០ ឡើងទៅ គឺអនុញ្ញាតឱ្យឡើងថ្នាក់ទី ៧ បើក្រោមមធ្យមភាគ គឺអនុញ្ញាតឱ្យមានការធ្វើតេស្តចុងឆ្នាំ។ បើនៅតែធ្លាក់ទៀត​ ត្រូវរៀនត្រួតថ្នាក់។

លោកស្រីបានពន្យល់បន្ថែមថា «ការធ្វើតេស្តចុងឆ្នាំសម្រាប់សិស្សទី ៦ ក្នុងការឡើងចូលអនុវិទ្យាល័យនេះគឺ​អនុវត្តសម្រាប់​​សិស្សដែលមានពិន្ទុមធ្យមភាគតិចជាងប្រាំ។ មានន័យថាសិស្សដែលមានពិន្ទុតិចជាងប្រាំឡើងទៅ តម្រូវឱ្យសិស្ស​​នោះធ្វើតេស្តចុងឆ្នាំ បើទទួលបានលទ្ធផលល្អ ទើបអាចឡើងថ្នាក់ទី ៧ ដូចសិស្សដទៃទៀតដែរ»។

លោកស្រីបានបន្តទៀតថា ការធ្វើតេស្តសម្រាប់សិស្សមានលទ្ធផលសិស្សមិនគ្រប់មធ្យមភាគនេះ បានអនុវត្តជាង ២០ ឆ្នាំ​ហើយ។ ដូចនេះសូមអាណាព្យាបាល និងមានតាបិតាសិស្សកុំមានការភ័ន្តច្រឡំបន្តទៀត ហើយសូមបន្តជួយជំរុញឱ្យកូនៗខិតខំរៀនដើម្បីឱ្យទទួលបានលទ្ធផលល្អទាំងអស់គ្នា។

នៅពេលសិស្សថ្នាក់ទី ៦ ចូលថ្នាក់ទី ៧ ដែលជាកម្រិតអនុវិទ្យាល័យនៅតាមសាលានីមួយៗ​ ក៏មានការធ្វើតេស្តបន្ថែមដល់សិស្សានុសិស្សបន្តទៀត ដើម្បីចម្រាញ់យកសិស្សណាទទួលបានពិន្ទុល្អចូលរៀននៅថ្នាក់ A ទទួលបានពិន្ទុមធ្យមរៀនថ្នាក់ B និងពិន្ទុអន់ជាងគេរៀននៅថ្នាក់D។ ប៉ុន្តែក៏មានសាលាខ្លះមិនមានការធ្វើតេស្តបន្ថែមទេគឺយកតាមពិន្ទុដែលសិស្សម្នាក់ៗទទួលបានពីថ្នាក់បឋមតែម្តង។

ការជ្រើសរើសពិន្ទុនេះដើម្បីសម្រិតសម្រាំងសិស្សដែលមានសមត្ថភាពងាយស្រួលបំប៉នបន្ថែមតំណាងឱ្យសាលាដើម្បីធ្វើការចូលរួមប្រកួតប្រជែងជាសិស្សពូកែឬចូលរួមកម្មវិធីប្រឡងផ្សេងៗទៀតត៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

រដ្ឋបាលរាជធានី ស្ថាបនាប្រព័ន្ធលូប្រអប់ខ្នាតធំ ដើម្បីរំដោះទឹកនៅផ្លូវលេខ ១០៥

ជីវិតកម្សាន្ដ៤ នាទីutes មុន

ធ្លាប់តែគិតថា ខ្លួនឯងនៅម្នាក់ឯងមួយជីវិតហើយ តែ Um Ki Joon បែរមកជួបគូព្រេងនៅអាយុ48ឆ្នាំ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

បងធំណាតូ ៦ប្រទេស ចេញសេចក្តីថ្លែងការណ៍រួម គាំទ្រសមាជិកភាពរបស់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

រុស្ស៊ី ស្នើសុំ​ក្រុម​ឧទ្ទាម​ស៊ីរី ដែល​ផ្ដួល​​របប Assad រក្សា​ទុក​មូលដ្ឋាន​យោធា​២​កន្លែង

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋបាលខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញ វិទ្យាល័យឥន្ទ្រទេវី និងចាត់វិធានការក្ដៅចំពោះអ្នកលក់ដូរយកចិញ្ចើមផ្លូវប្រកបអាជីវកម្ម

Sokha Hotels

ព័ត៌មានពេញនិយម