Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំកម្ពុជា-កូរ៉េ នឹងពិភាក្សាស៊ីជម្រៅ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី

បានផុស

នៅ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េលោក យូន សកយ៉ល (Yoon Suk Yeol ) នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី​១៥ ឧសភានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េ  ដើម្បីពិភាក្សាការងារកាន់តែស៊ីជម្រៅ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានថ្លែងប្រាប់អ្នកសារព័ត៌មានចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េ ដើម្បីពិភាក្សាស៊ីជម្រៅ និងភាពជាដៃគូ និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើពហុវិស័យ ដើម្បីជំរុញនូវការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតថ្មី។ លោកបានថ្លែងយ៉ាងដូច្នេះថា៖«ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ បន្ថែមពីកម្មវិធីជំនួបទ្វេភាគីខាងលើ សម្តេចធិបតី ក៏នឹងមានកម្មវិធីសំខាន់មួយចំនួនទៀត ជាមួយនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េ និងជំនួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភា »។

សម្តេចធិបតី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ព្រមទាំងអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនវិនិយោគសំខាន់ៗចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលក្រុមហ៊ុន ទាំងនោះ វិនិយោគទៅលើវិស័យសំខាន់ៗមួយចំនួនដូចជាឧស្សាហកម្មគ្រឿងយន្ត គ្រឿងបង្គុំអេឡិចត្រូនិក ហិរញ្ញវត្ថុ និងធនាគារ ហេដ្ឋារចនាសម្ព័ន្ធសំណង់ បច្ចេកវិទ្យា ឌីជីថល រួមទាំងក្រុមហ៊ុនផលិត ផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខាវេជ្ជសាស្រ្ត។ ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី ក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៍ខ្មែរដែលរស់នៅសាធារណៈរដ្ឋកូរ៉េ។

សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការនេះ មានរៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ ហើយតាមការគ្រោងទុក សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញនៅថ្ងៃទី​១៨ ខែឧសភា ឆ្នាំ ២០២៤៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៣ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៧ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម