ព័ត៌មានជាតិ
ប្រាសាក់ ផ្ដល់សេវាទូទាត់វិក្កយបត្រ អគ្គិសនីកម្ពុជា ដោយមិនគិតកម្រៃសេវា
ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេ បានទទួលការសហការពី អគ្គិសនីកម្ពុជា ក្នុងការដាក់ឲ្យប្រើប្រាស់សេវាទូទាត់វិក្កយបត្រអគ្គិសនី ដោយអនុញ្ញាតឲ្យអតិថិជនប្រាសាក់ទាំងអស់ អាចបង់ថ្លៃភ្លើង តាមរយៈ Mobile Banking (ម៉ូបាលប៊ែងឃីង) ឬ ម៉ាស៊ីនអេធីអឹមប្រាសាក់ ដោយមិនគិតកម្រៃសេវា។
បច្ចុប្បន្ននេះ ប្រាសាក់ ផ្តល់សេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា នៅទីតាំងជាច្រើនរួមមាន៖ រាជធានីភ្នំពេញ និងខេត្តកណ្តាល ខេត្តរតនគិរី ស្រុកលំផាត់ ស្រុកវើនសៃ ស្រុកតាវែង ខេត្តក្រចេះ ស្រុកស្នួល ខេត្តកំពត ស្រុកកំពង់ត្រាច ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ស្រុកបន្ទាយស្រី ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងក្រុងព្រះសីហនុ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់មានក្ដីរីករាយដែលបានបម្រើសេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា ដល់អតិថិជនប្រកបដោយភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាព។ អតិថិជនអាចអញ្ជើញមកបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត និងការប្រើសេវាធនាគារចល័តប្រាសាក់ ដើម្បីទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល៕
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ