Connect with us

ព័ត៌មានជាតិ

ស្អែក ប្រតិភូព្រឹទ្ធសភាបារាំង នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការព្រឹទ្ធសភា

បានផុស

នៅ

តាមសេចក្ដីប្រកាសព័ត៌មានដែលចេញដោយស្ថានទូតបារាំងប្រចាំកម្ពុជា គណៈប្រតិភូនៃកុ្រមមិត្តភាពបារាំង-កម្ពុជារបស់ព្រឹទ្ធសភាបារាំង ដឹកនាំដោយលោក វ៉ាំងសង់ អេប្លេ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នឹងអញ្ជើញ​ បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

រូបថត លោក វ៉ាំងសង់ អេប្លេ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នៃព្រឹទ្ធសភាបារាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មាន ដំណើរទស្សនកិច្ចនេះមានគោលដៅ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​វាង​ស្ថាប័នព្រឹទ្ធសភានៃប្រទេសទាំងពីរ។រៀបចំឡើងក្នុងបរិបទនៃការផ្លាស់ប្តូរថ្នាក់ដឹកនាំនៃព្រឹទ្ធសភាកម្ពុជា ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំង​​ពីភាព​រស់រវើកនៃការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ស្របតាមការប្តេជ្ញាចិត្តមួយ​ដែល​ធ្វើ​ឡើង​នៅក្នុង ជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤កន្លងទៅនៅទីក្រុងប៉ារីស៍។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូព្រឹទ្ធសភាបារាំង នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ បន្ទាប់​មក គណៈប្រតិភូនឹងធ្វើបទបង្ហាញមួយស្តីពីតួនាទីរបស់សមាជិកព្រឹទ្ធសភា និងការទូតសភា។

តាមសេចក្ដីប្រកាសព័ត៌មានដដែល ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាសសម្រាប់សមាជិកព្រឹទ្ធសភាបារាំងពិភាក្សាការងារជាមួយធុរជនបារាំង និងពិនិត្យការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ដែលកំពុងដំណើរការក្រោមសហហិរ​ញ្ញ​ប្ប​ទាន​​ពី​ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD)។

មុននឹងបញ្ចប់ទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូនឹងធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីស្វែងយល់ពីការជួសជុលប្រាសាទមេបុណ្យខាងលិច ដែលធ្វើឡើងដោយមានជំនួយហិរញ្ញវត្ថុ​​ពី​ប្រទេសបារាំងផងដែរ៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម