ព័ត៌មានជាតិ
ផ្សាររាត្រីនៅរមណីយដ្ឋានភ្នំសំពៅ កំពុងជួយបង្កើនសេដ្ឋកិច្ចគ្រួសារពលរដ្ឋក្នុងស្រុក និងសហគមន៍
ក្រោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ពិសេសពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលបានបង្កើតផ្សាររាត្រីនៅតំបន់រមណីយដ្ឋានភ្នំសំពៅរួចមក បច្ចុប្បន្នទីកន្លែងមួយនេះ បាននឹងកំពុងជួយបង្កើនដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងស្រុក និងសហគមន៍ តាមរយៈការលក់កសិផលនានាប្រចាំថ្ងៃទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្ត។

តំបន់ទេចរណ៍ភ្នំសំពៅ បានវិវឌ្ឍជាបន្តបន្ទាប់តាមរយៈការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ពិសេសពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលបានរិះរកគន្លឹះសំខាន់ៗដើម្បីកែច្នៃឲ្យមានផលប្រយោជន៍សំខាន់២ ក្នុងនោះគឺ ទី១ ទាញកំណើនភ្ញៀវជាតិ និងអន្តរជាតិ ទី២ ទាញកំណើនសេដ្ឋកិច្ចដល់សហគមន៍។
ជាក់ស្តែងរហូតដល់បច្ចុប្បន្ននេះ ការវិវឌ្ឍចុងក្រោយគឺបង្កើតផ្សាររាត្រីវិថីទេសចរណ៍រមណីយដ្ឋានភ្នំសំពៅ ដែលការបង្កើតនេះ ធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុក ឬសហគមន៍ សប្បាយរីករាយយ៉ាងក្រៃលែងសម្រាប់ការផ្តល់នូវមុខរបរថ្មីមួយដល់ពួកគាត់នៅក្នុងមូលដ្ឋាន។
ពលរដ្ឋបានលើកឡើងថា ក្រោយពីការបង្កើតផ្សាររាត្រីនេះ ពួកគាត់បាននាំយកទិន្នផលកសិកម្មមកតាំងលក់ អាចរកចំណូលបានមួយផ្នែក ហើយមួយផ្នែកទៀតបានធ្វើនំចំណី ម្ហូបអាហារ កែច្នៃផ្លែឈើ និងគ្រាប់ធញ្ញជាតិ និងផលិតជាវត្ថុអនុស្សាវរីយ៍ផ្សេងៗគ្នាផងដែរ។
ម្ចាស់សិប្បកម្ម លោកស្រី ស្រីមុំ បានឲ្យដឹងថា សិប្បកម្មលោកស្រីមានកែច្នៃគ្រាប់ធញ្ញជាតិដែលមានដូចជា គ្រាប់ពោតដំណើបស គ្រាប់ល្ពៅ និងសំបកណែម ដែលជាកសិផលក្នុងស្រុកយកមកកែច្នៃជាមួយការបន្សំគ្រឿងយ៉ាងឆ្ងាញ់។

លោកស្រីបន្តថា លោកស្រីសប្បាយរីករាយចិត្តដែលបានមកដាក់លក់នៅផ្សាររាត្រីវិថីទេសចរណ៍នេះ ហើយក៏លក់ដាច់គ្រាន់បើ ព្រោះមានភ្ញៀវមកលេងច្រើន។ ក្នុងនោះលោកស្រីក៏បានអរគុណដល់ មន្ទីរទេសចរណ៍ផងដែរ ដោយលោកស្រីលើកឡើងថា «នាងខ្ញុំសូមអរគុណដល់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលបានរៀបចំផ្សារនេះឡើង បានផ្តល់ឱកាសដល់សិប្បកម្មខ្ញុំនាំយក ពោតលីងអប់ ទៅដាក់តាំងបង្ហាញក្នុងផ្សារនេះសូមបងប្អូនជួយលើកស្ទួយគាំទ្រ និងជាវផលិតផលខ្មែរទាំងអស់គ្នាផង»។
បើតាមលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា សម្រាប់តូបដាក់តាំងផលិតផលនានាក្នុងស្រុកមានជាង ៣០ តូប។ ក្រៅពីនោះក៏មានអាជីវករមូលដ្ឋានដាក់លក់ច្រើនក្នុងបរិវេណនោះដែរ។
លោកថា នេះជាជំហានដំបូង ហើយមានពលរដ្ឋនិងមហាជនច្រើនណាស់ដែលគាំទ្រ ហើយជំហានបន្ទាប់លោកនឹងឲ្យអាជីវករក្នុងមូលដ្ឋានទាំងអស់ដាក់លក់ឲ្យមានសណ្តាប់ហើយក្នុងការលក់ទាំងអស់នោះ ត្រូវតែពង្រឹងមិនឲ្យលក់ក្នុងតម្លៃតាមតែចិត្តដល់ភ្ញៀវនោះទេ រួមនឹងមានសុជីវធម៌ជាមួយភ្ញៀវមិនថាសាសន៍ខ្លួនឯង ឬសាសន៍បរទេសនោះទេ អ្នកលក់ត្រូវតែមានសុជីវធម៌នេះជាកត្តាសំខាន់មួយ ដែលធ្វើឲ្យភ្ញៀវចង់មកកម្សាន្តកាន់តែច្រើន រួមផ្សំនឹងជួយថែទាំអនាម័យទាំងអស់គ្នាផងដែរ។

លោក ហម អរុណ បន្តថា ការកែច្នៃបន្ថែមនៅរមនីយដ្ឋានភ្នំសំពៅនេះ ក្នុងគោលដៅលើកកម្ពស់ផ្នែកវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង ឲ្យកាន់តែប្រសើរថែមទៀត នឹងបានលើកកម្ពស់ជីវិភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្រុកឲ្យបានប្រសើរ តាមរយៈផលប្រយោជន៍កសិផលក្នុងស្រុកដែលត្រូវដាក់តាំងបង្ហាញដល់ភ្ញៀវបរទេសឲ្យបានស្គាល់កាន់តែច្រើន ពិសេសលើនំចំណី ម្ហូបអាហារ ដែលផលិតឡើងពលរដ្ឋក្នុងមូលដ្ឋាន ដែលមានរសជាតិឈ្ងុញឆ្ងាញ់ ដែលភ្ញៀវបរទេស ឬភ្ញៀវក្នុងស្រុកពេញចិត្តនិងរសជាតិឆ្ងុយឆ្ងាញ់ រួមផ្សំនិងអ្នកលក់ដូរមានសុជីវិធម៌ល្អ រាក់ទាក់ ហើយតម្លៃក៏សមរម្យអាចឲ្យភ្ញៀវមកកម្សាន្តទទួលយកបាន មិនថាភ្ញៀវទេសចរក្នុង ឬក្រៅស្រុកនោះទេ។

ភ្នំសំពៅស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ១០ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានដាក់បញ្ចូលជាតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ ដ៏ពេញនិយមមួយក្នុងចំណោមតំបន់ទេសចរណ៍នានានៃខេត្តបាត់ដំបងដែលមានការចាប់អារម្មណ៍យ៉ាងផុលផុសពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈហ្វូងទ័ពសត្វប្រចៀវ សម្តែងការហោះហើរចេញពីល្អាងរាល់ពេលថ្ងៃហៀបអស្ដង្គត និងបានទស្សនាកម្សាន្តលើកំពូលភ្នំតាមល្អាងនីមួយៗ និងស្វែងយល់ពីទំនៀទម្លាប់ ប្រវត្តិសាស្ត្រ ពីមួយជំនាន់ទៅមួយជំនាន់ ដែលបានបន្សល់ទុកនៅតំបន់នេះ។
អត្ថបទ៖ សៅ សារិទ្ធ




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?