ព័ត៌មានជាតិ
កម្ពុជាសម្រេចបាន កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ១ ថ្ងៃជាង ៣០ លានថង់ប្លាស្ទិក
យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិករបស់កម្ពុជាសម្រេចបានលើសពីការរំពឹងទុក។ ជាក់ស្តែងត្រឹមតែរយៈពេលជិត ៩ ខែ (៨ខែ និង២៣ថ្ងៃ) ប៉ុណ្ណោះ កម្ពុជាអាចកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ក្នុងពិធីប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង ៨ លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុប បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ ថ្ងៃប្រមាណជាង ៣០ លានថង់ប្លាស្ទិក ដែលនេះជាលទ្ធផលមួយលើសពីការរំពឹងទុករបស់ក្រសួង។
ការសម្រេចបានលើសពីការរំពឹងទុកនេះ លោករដ្ឋមន្រ្តីបានអះអាងថា បានមកពីកត្តាចំនួន ៣ ក្នុងនោះរួមមាន ផ្ទៃក្នុងរបស់ក្រសួងបរិស្ថានដែលមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់។ ចំណែកខាងក្រៅវិញគឺបានមកពីការយកចិត្តទុកដាក់ និងរួមចំណែកពីស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសសិស្សានុសិស្សនិងប្រជាពលរដ្ឋកម្ពុជា។

លោក អ៊ាង សុផល្លែតបានបន្តថា ដើម្បីសម្រេចបានជោគជ័យជាបន្តបន្ទាប់ទៀត ចាំបាច់ត្រូវតែមានសុទិដ្ឋិនិយមជានិច្ច ហើយសុទិដ្ឋនិយមនេះ គឺជាមាគ៌ាឆ្ពោះទៅកាន់ភាពជោគជ័យស្របតាមយុទ្ធសាស្រ្តចក្រា ដែលមានភាពសាមញ្ញ ងាយយល់ ងាយធ្វើ និងអាចពង្រីកទៅមុខបានយូរង្វែង។

លោក អ៊ាង សុផល្លែត បន្ថែមថា បទពិសោធន៍ជោគជ័យនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលបានកាត់បន្ថយប្លាស្ទិកក្នុង ១ ថ្ងៃជាង ៣០លានថង់នេះ បានរំលេចចេញនូវយុទ្ធនាការជាបន្តបន្ទាប់ដូចជា យុទ្ធនាការ ដាំដើមឈើយ៉ាងតិច ១ លានដើម នៅថ្ងៃទី ១០ តុលា ឆ្នាំ២០២៣ យុទ្ធនាការផ្ទៃមេឃពណ៌ខៀវ ១៥ វិច្ឆិកា ឆ្នាំ២០២៣ យុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីឆ្ពោះទៅយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានជាត្រីវិស័យតម្រង់ទិស៕



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក