ព័ត៌មានជាតិ
លោក ស សុខា អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៩ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិ
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា។

កងកម្លាំងនគរបាលជាតិ បានចាប់បដិសន្ធិនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយកិត្យានុភាព និងឧត្តមភាព ក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ក្នុងឱកាសទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខចំពោះមន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ក៏ដូចជានិវត្តន៍ជននគរបាលជាតិទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ជាច្រើនឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលជាតិកម្ពុជា បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន មោះមុត និងឈ្លាសវៃបំផុត ដោយបានរួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ដើម្បីស្តារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍដូចបច្ចុប្បន្ន ជាពិសេសការបង្កើតបាននូវបរិយាកាសសង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្តៅ និងមានជំនឿទុកចិត្ត។
គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះ គឺការធ្វើពលិកម្មប្រកបដោយភក្តីភាពរបស់កងកម្លាំងនគរបាលជាតិ ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការរក្សាបាននូវស្ថិរភាពសន្តិសុខផ្ទៃក្នុង ការបង្ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានាបានប្រក្រតីកម្មស្ថាប័នជាតិ ជីវភាពសង្គម និងគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់អង្គព្រះមហាក្សត្រ បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ក៏ដូចជាព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលរៀបចំនៅកម្ពុជា ត្រូវបានដំណើរការប្រកបដោយសុវត្ថិភាពទាំងស្រុង ដោយបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ឱ្យល្បីរន្ទឺនៅលើឆាកអន្តរជាតិ៕
អត្ថបទ៖ វ៉ាន់ សុង



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ