Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី បានអញ្ជើញដាក់កម្រងផ្កានៅចំពោះយុទ្ធជនពលីនៃកងទ័ពសាធារណរដ្ឋកូរ៉េ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋា ភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដាក់កម្រងផ្កានៅចំពោះយុទ្ធជនពលី នៃកងទ័ពសាធារណរដ្ឋកូរ៉េ ក្នុងរដ្ឋធានីសេអ៊ូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខ ចំពោះយុទ្ធជនពលីនៃកងទ័ពសាធារណរដ្ឋកូរ៉េ។

សូមជម្រាបថា នេះគឺជាថ្ងៃទី​២ហើយ ដែលថ្នាក់ដឹកនាំកម្ពុជាកំពុងមានវត្តមាននៅទឹកដីកូរ៉េខាងត្បូង ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការចាប់ពីថ្ងៃទី ១៥-១៨ ខែឧសភា តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េលោក យូន សកយ៉ល (Yoon Suk Yeol )។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េ ដើម្បីពិភាក្សាស៊ីជម្រៅ និងភាពជាដៃគូ និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើពហុវិស័យ ដើម្បីជំរុញនូវការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម