ព័ត៌មានជាតិ
ក្រសួងសុខាភិបាលបញ្ជាក់ ការដាក់អ្នកឆ្លងកូវីដ១៩ ថាជាអ្នកដំណើរ មិនដាក់ក្នុង “ព្រឹត្តិការណ៍ ២០ កុម្ភៈ”
នៅថ្ងៃនេះ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល បានថ្លែងបង្ហាញពីភាពខុសគ្នារវាងករណីដាក់អ្នកឆ្លងជំងឺកូវីដ១៩ ជាអ្នកដំណើរ ដោយមិនដាក់ក្នុងករណីអ្នកជំងឺពាក់ព័ន្ធក្នុង “ព្រឹត្តិការណ៍ ២០ កុម្ភៈ”។
ការចេញមកថ្លែងអះអាងភ្លាមៗបែបនេះ បន្ទាប់ពីមានមន្ទិលពីមហាជនអំពីចំនួននៃអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ក្រោយពីក្រសួងបានចេញសេចក្ដីប្រកាសនៅថ្ងៃនេះ ដោយបានរកឃើញអ្នកជំងឺឆ្លងកូវីដ១៩ ៦៥នាក់ដែលជាចំនួនឆ្លងកូវីដ១៩ដ៏ច្រើនជាងគេនៅកម្ពុជា ដែលមិនធ្លាប់មានជាង១មួយមកនេះ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការណ៍ដែលក្រសួងសុខាភិបាលដាក់អ្នកឆ្លងជំងឺកូវីដ១៩កំឡុងពេលនេះក្នុងប្រភេទជាអ្នកដំណើរបែបនេះ ដោយក្រសួងឈរលើមូលដ្ឋាន ពួកគាត់ជាអ្នកដំណើរ។
លោកស្រី ឱ វណ្ណឌីន ពន្យល់ថា៖ “ថ្វីដ្បិតតែពួកគាត់ជាធ្វើដំណើរចូលមករួចផុតពីចត្តាឡីស័ក គាត់នៅលេងនៅអីអ៊ីចឹង តែពួកគាត់នៅតែជាអ្នកដំណើរ ហើយនៅពេលពួកគាត់វិលត្រឡប់ទៅវិញ ពួកគាត់ត្រូវឱ្យធ្វើតេស្តដើម្បីវិភាគរកមាន ឬមិនមានវីរុសកូវីដ១៩ហ្នឹង។ អ៊ីចឹងនៅពេលណាពួកគាត់មកសុំវិញ្ញាបនបត្រហ្នឹង ហើយយើងរកឃើញពួកគាត់វិជ្ជមាន អ្នកហ្នឹងនៅតែដាក់ជាអ្នកដំណើរនៅឡើយ”។

លោកស្រីបានមានប្រសាសន៍បន្តទៀតថា៖ “ហេតុអ្វីយើងអត់ដាក់ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”? ដោយសារយើងអត់មានស្រាវជាវឃើញពួកគាត់ហ្នឹងមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅឡើយទេ ព្រោះនេះគាត់មកធ្វើតេស្តរកមេរោគកូវីដដោយខ្លួនគាត់ មិនមែនក្រុមការងារចុះស្រាវជ្រាវឃើញថាពួកគាត់ជាអ្នកសង្ស័យ ហើយយើងយកគាត់ទៅធ្វើតេស្ត ហើយឃើញវិជ្ជមានអី គឺមិនមែនទេ”។
ដោយឡែកសម្រាប់តួលេខក្នុងសេចក្ដីប្រកាសដែលមានការលើកឡើងថាមិនត្រឹមត្រូវនោះ លោកស្រី ឱ វណ្ណឌីន បានសូមស្នើមហាជនយអានសេចក្ដីប្រកាសឱ្យអស់ ពីព្រោះក្នុងតារាងក៏មានការពន្យល់បញ្ជាក់ផងដែរ។

ទន្ទឹមគ្នានេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណដល់គ្រប់មជ្ឈដ្ឋានដែលបានជួយគ្នាផ្ដល់មតិយោបល់កែតម្រូវនានាដើម្បីឱ្យមានទិន្ន័យជាក់លាក់ ដោយលោកស្រីបានបញ្ជាក់ថា រាល់ពេលទទួលបានមតិយោនោះ ក្រុមការងារតែផ្ទៀងផ្ទាត់ឡើងវិញ ពីព្រោះមនុស្សអ្នកធ្វើ តែគ្នាមិនបានសម្រាន្តមួយយប់ទល់ព្រឹក ហើយសូមយល់ សរីរាង្គមនុស្សមិនមែនម៉ាស៊ីនទេ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលដដែលនេះ បានមានប្រសាសន៍ថា៖ “អ៊ីចឹងកន្លែងនេះ យើងទទួលស្គាល់ថាប្រហែលជាអាចមានចំណុចខ្វះខាតខ្លះ ប៉ុន្តែចំណុចខ្វះខាតទាំងនេះនឹងមានការកែតម្រូវ ប្រសិនជាការបញ្ចូល ឬបូកទិន្នន័យច្រឡំ ឬយ៉ាងណានោះ”។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧នាក់។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥នាក់ថែមទៀត ក្នុងនោះមាន៥៨នាក់ជាកណីឆ្លងក្នុងសហគមន៍នៃ “ព្រឹត្តិការណ៍២០កុម្ភៈ” និងអ្នកជំងឺ៧នាក់ផ្សេងទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺឆ្លងក្នុងសហគមន៍ទាំង៥៨នាក់ មានជនជាតិចិនចំនួន ៤១នាក់ វៀតណាម៩នាក់ ខ្មែរ៥នាក់ កូរ៉េម្នាក់ សង្ហិបុរីម្នាក់ និងជប៉ុនម្នាក់។ ចំណែកអ្នកធ្វើដំណើរមកពីក្រៅប្រទេសហើយរកឃើញកូវីដ១៩ ចំនួន៧នាក់វិញ គឺមានជនជាតិខ្មែរម្នាក់ ដែលជាកងទ័ពមួកខៀវ និង៦នាក់ផ្សេងទៀតជាជនជាតិចិន នៅខេត្តព្រះសីហនុ។
នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាស ពីករណីព្យាបាលជាសះស្បើយអ្នកជំងឺម្នាក់ ដែលជាស្ត្រីជនជាតិខ្មែរអាយុ១៩ឆ្នាំ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី