ព័ត៌មានជាតិ
កងទ័ពកម្ពុជា និងចិន ជាង២ពាន់នាក់ ចាប់ផ្តើមធ្វើសមយុទ្ធ«នាគមាស»លើកទី៦ជាផ្លូវការដែលមានរយៈពេល១៥ថ្ងៃ
កងទ័ពកម្ពុជា និងកងទ័ពចិន នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមធ្វើសមយុទ្ធ«នាគមាស»លើកទី៦ជាផ្លូវការហើយនៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធ«នាគមាស»លើកទី៦ ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមប្រធានបទ៖«ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួមគ្នា និងការសង្រ្គោះមនុស្សធម៌» ហើយមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
សមយុទ្ធ«នាគមាស»លើកទី៦ ឆ្នាំ២០២៤ ធ្វើឡើងក្រោមការដឹកនាំបញ្ជា និងត្រួតពិនិត្យដោយលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោក កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។ កងទ័ពដែលចូលរួមធ្វើសមយុទ្ធយោធាលើកនេះ មានចំនួន ២០៧៥នាក់ ក្នុងនោះ កងយុទ្ធពលខេមរភូមិន្ធចំនួន ១៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ៧៦០នាក់។
សមយុទ្ធ«នាគមាស»លើកទី៦ ឆ្នាំ២០២៤ មានទ្រង់ទ្រាយធំជាងលើកមុនៗ ដោយធ្វើលំហាត់ហ្វឹកហ្វឹនទាំងនៅដីគោក និងនៅលើផ្ទៃទឹក។ សម្រាប់នៅលើដីគោក គឺធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ដោយមានគ្រឿងសព្វាវុធសម្រាប់ចូលរួមធ្វើសមយុទ្ធយោធា រួមមាន រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទចំនួន ៦៩គ្រឿង រួមទាំងបរិក្ខារស៊ើបការ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ចូនសារជាច្រើនឈុតទៀត។ រីឯ សមយុទ្ធនៅលើផ្ទៃសមុទ្រវិញ ធ្វើឡើងនៅក្នុងខេត្តព្រះសីហនុ ហើយគ្រឿងសព្វាវុធធ្វើសមយុទ្ធ រួមមាន នាវាយោធាចំនួន១៤គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ២គ្រឿង។
បើតាមការបញ្ជាក់ឱ្យដឹងរបស់កងទ័ពកម្ពុជា និងចិន គឺសមយុទ្ធ«នាគមាស»លើកទី៦ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ និងបង្រ្កាបអំពើភេរវកម្ម ការប្រឆាំងដ្រូនស៊ើបការរបស់សត្រូវ និងដើម្បីបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងកិច្ចការពារជាតិ ការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ពោល គឺពុំមែនធ្វើឡើង ដើម្បីជាការគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណានោះឡើយ។ ម្យ៉ាងវិញទៀត សមយុទ្ធយោធានេះ គឺដើម្បីអភិវឌ្ឍទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ឱ្យកាន់តែប្រសើរ និងស៊ីជម្រៅបន្ថែមទៀត ជាពិសេស នៅក្នុងវិស័យយោធា។
សូមជម្រាបជូនថា នេះ គឺជាលើកទី៦ហើយដែលកងទ័ពកម្ពុជា និងចិន រៀបចំធ្វើសមយុទ្ធយោធារួមគ្នាឈ្មោះថា សមយុទ្ធ«នាគមាស»។ សមយុទ្ធយោធានេះ ត្រូវបានរៀបចំធ្វើតាំងពីឆ្នាំ២០១៦មកម្លេះ ប៉ុន្តែ បានខកខានរយៈពេល២ឆ្នាំជាប់ៗគ្នា គឺនៅក្នុងឆ្នាំ២០២១ និង២០២២ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ នៅឆ្នាំ២០២៣ សមយុទ្ធយោធានេះ ត្រូវបានរៀបចំធ្វើឡើងវិញ ហើយបន្តមកដល់ឆ្នាំ២០២៤នេះ ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់ គឺថា នៅលើកនេះ សមយុទ្ធ«នាគមាស» មានលក្ខណៈធំជាងមុន ហើយកងទ័ព និងគ្រឿងសព្វាវុធចូលរួមធ្វើសមយុទ្ធ ក៏មានចំនួនច្រើនជាងមុនផងដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍២០ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី