ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី២៤កុម្ភៈ ឃាត់ខ្លួនពលករ គេចវេះពីការធ្វើចត្តាឡីស័កជាង៦០០នាក់
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រសាសន៍នៅព្រឹកថ្ងៃទី២៥កុម្ភៈនេះថា ចាប់ពីថ្ងៃទី១៣រហូតមកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពលករខ្មែរ ដែលគេចវេះពីការធ្វើចត្តាឡីស័កបានជាង៦០០នាក់ និងបានបញ្ជូនទៅធ្វើចត្តាឡីស័កវិញនៅទូទាំងប្រទេស។

លោកឧត្តមសេនីយ៍ឯក បានបន្តថាក្នុងចំណោមពលករគេចវេះពីការធ្វើចត្តាឡីស័កជាង៦០០នាក់នោះភាគច្រើនឆ្លងពីប្រទេសវៀតណាម ដោយសារពួកគាត់ស្គាល់ភូមិសាស្ត្រាច្បាស់លាស់។ ជាក់ស្តែងគ្រាន់តែថ្ងៃទី២៣កុម្ភៈ មានពលករខ្មែរឆ្លងដែនតាមព្រំដែនវៀតណាមជិត៣០០នាក់។ ចំណែកព្រំដែនកម្ពុជាថៃវិញ បានធ្លាក់ចុះជាបណ្តើរៗហើយបន្ទាប់ពីមានការបង្ក្រាបទៅលើពួកមេខ្យល់ដែលនាំពលករចូលកម្ពុជារួចមក។


លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា ចាប់ពីថ្ងៃទី១៣រហូតមកដល់ថ្ងៃទី២៤កុម្ភៈសមត្ថកិច្ច បានចាប់មេខ្យល់ ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចេញចូលប្រទេសកម្ពុជាចំនួន៨៩នាក់ ទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ លោកឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថា ការចាប់មេខ្យល់៨៩នាក់នោះ ភាគច្រើននាំពលករចេញចូលប្រទេសកម្ពុជានិងថៃ។ ចំណែកមេខ្យល់នាំពលករចេញចូលកម្ពុជានិងវៀតណាមវិញ មានតិចជាង១០នាក់ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក ឆាយគឹមខឿន បានបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលចាត់វិធានការក្តៅទៅលើពួកមេខ្យល់រួចមកឃើញថា ការនាំពលករចូលមកកម្ពុជាតាមព្រំដែនកម្ពុជាថៃហាក់មានការថមថយច្រើន។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអំពាវនាវដល់ពលករទាំងអស់ សូមបញ្ឈប់ការឆ្លងដែនខុសច្បាប់និងកុំព្យាយាមគេចវេះពីការធ្វើចត្តាឡីស័ក ដើម្បីចៀសវាងការទទួលការផាកពិន័យនិងទោសទណ្ឌតាមផ្លូវច្បាប់។


គួរបញ្ជាក់ថា យោងតាមអនុក្រឹត្យថ្មីបានពិន័យប្រាក់ពី១០លានរៀលដល់៥០លានរៀល ចំពោះអ្នកដែលនាំអ្នកដទៃ គេចវេះពីការធ្វើចត្តាឡីស័ក។ ចំពោះអ្នកដែលគេចវេះមិនចូលធ្វើចត្តាឡីស័ក និងអ្នកគេចចេញពីការធ្វើចត្តាឡីស័ក ក្នុងអំឡុងកំពុងធ្វើចត្តាឡីស័ក នឹងត្រូវពិន័យប្រាក់ពី១លានរៀលដល់៥លានរៀល៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ស្ថានភាពអ្នកភូមិ ៨០០ នាក់នៅព្រៃវែង ចូលរួមមង្គលការ ពាក់ព័ន្ធស្រ្តីឆ្លងកូវីដ ១៩ យ៉ាងម៉េចហើយ?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី