Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៤ និងមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. ត្រៀមផ្សព្វផ្សាយសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួន៤ ចំណុះក្រសួងព័ត៌មាន សហការជាមួយមជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍សន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ការពារ និងឆ្លើយតតាមរយៈការអប់រំ និងការថែទាំសុខភាព» ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នាសាលយុត្តិតេជោ (អតីតសាលសវនាការនៃសាលាក្តីខ្មែរក្រហម) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា កិច្ចសហការភាពជាដៃគូរវាងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងមជ្ឈមណ្ឌលធនធាននៃអ.វ.ត.ក. មានសារៈសំខាន់ណាស់ ហើយស្របទៅនឹងគោលបំណងរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា និងនៅលើសកលលោក ឱ្យបានដឹង និងយល់អំពីសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្ត្រក្នុងដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល១៦ឆ្នាំកន្លងមកនេះ ព្រមទាំងភារកិច្ច និងសកម្មភាពការងារសំខាន់ៗ ដែលអ.វ.ត.ក. បាន និងកំពុងបន្តអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី។ លោក លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលធនធានអ.វ.ត.ក. ដឹកនាំដោយ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក.នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ព្រមទាំងមានការចូលរួមពីតំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃក្រសួងព័ត៌មានមកពី៖ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP), អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា(TVK), អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា(RNK), និង APPរបស់ក្រសួងព័ត៌មានផងដែរ។

ក្នុងកិច្ចប្រជុំនោះ អនុរដ្ឋលេខាធិការ បានលើកឡើងផងដែរអំពីសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន និងចំណេះដឹងក្នុងចំណោមយុវជនទាំងអស់ ឱ្យបានដឹងអំពីយុត្តិធម៌ ដែលតុលាការកូនកាត់មួយនេះសម្រេចបាន ជូនដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ក៏ដូចជាសម្រាប់ប្រជាជាតិទាំងមូល ជាពិសេសដើម្បីឱ្យបានយល់អំពីប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដែលក្រុមខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃ និងការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង៣លាននាក់ និងបានធ្វើឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនារកទីបំផុតគ្មាន។ លោកនិយាយថា ៖ «ការផ្សព្វផ្សាយអំពីសមិទ្ធផលរបស់សាលាក្តីនេះក៏ជាការចូលរួមក្នុងការបណ្តុះមនសិការបស់យុវជនជំនាន់ក្រោយឱ្យស្រលាញ់ ថែរក្សា និងការពារសន្តិភាព និងលើកកម្ពស់ស្មារតីមោទនភាពជាតិដោយក្រោយសង្គ្រាមដ៏រ៉ាំរ៉ៃ កម្ពុជាបច្ចុប្បន្នមានសន្តិភាពពេញលេញ ជាគំរូសម្រាប់ជាតិសាសន៍ដទៃទៀតនៅលើពិភពលោក»។

ចំណែក លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. បានលើកឡើងថា៖ «​មជ្ឈមណ្ឌល​ធនធាន អ​.​វ​.​ត​.​ក​. ត្រូវបានបង្កើតឡើង និងបានដំណើរយ៉ាងល្អ ជាពិសេសក្នុងដំណាក់ក្រោយដំណើរសវនាការសាលាក្តីបានបញ្ចប់ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​​ផ្សព្វផ្សាយ និង​អប់រំ​ពាក់ព័ន្ធ​នឹងសមិទ្ធផលនៃ​ដំណើរការ​ជំនុំ​ជម្រះក្តី និង​ការងារ​គ្រប់គ្រង​បណ្ណសារ ​ឱ្យបាន​ទូលំ​​ទូលាយ​ដល់​សាធារណជន និង​តាមដាន​ការអនុវត្ត​ការងារ​នានាក្នុងក្របខណ្ឌ​បណ្តឹងរដ្ឋប្បវេណី និងការផ្តល់យុត្តិធម៌សម្រាប់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​»​។ លោកបន្ថែមទៀតថា៖ «​អ្វីដែលអង្គជំនុំ​ជម្រះក្តីនៃសាលាក្តីកូនកាត់សម្រេចបានមានលក្ខណៈជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សលោក ដោយមានភាគីជាតិកម្ពុជា និងភាគី​អង្គការសហប្រជាជាតិ ព្រមទាំង​សហគមន៍​អន្តរជាតិ ​បានផ្ដល់​ការគាំទ្រ​ដល់​ដំណើរការ​នៃតុលាការទាំងមូល និងការកាត់សេចក្ដីប្រកបដោយភាព​រលូន ទាន់ពេលវេលា និង​ទទួលបាន​ជោគជ័យ ដែលជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ការបង្រួបបង្រួមជាតិ ព្រមទាំងចូលរួមលើកកម្ពស់ស្មារតី៧មករា ១៩៧៩ ថែមទៀត»។

ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរលើលទ្ធភាពក្នុងការរៀបចំនាពេលខាងមុខឱ្យមានអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយសមិទ្ធផលការងារ និងសកម្មភាពរបស់ អ.វ.ត.ក. ក្រោយដំណើរការសវនាការតុលាការបានបញ្ចប់ ខណៈ អ.វ.ត.ក. បានបើកទ្វារជាសាធារណៈដើម្បីផ្តល់ព័ត៌មានដល់សាធារណជន ជាពិសេសយុវជនឱ្យទទួលបាននូវចំណេះដឹង តាមរយៈការសិក្សា​ស្រាវជ្រាវ និងស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងក្របខណ្ឌស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ​មជ្ឈមណ្ឌល​ធនធាន​នេះមានផ្នែកសំខាន់ៗ ចំនួន ​៦ គឺ៖ ​បណ្ណាល័យនិង​កន្លែង​ស្រាវជ្រាវ​, គេហទំព័រ​ថ្មី​​, និ​ហិត​ដ្ឋា​ន​បណ្ណសារដែលមានឯកសារចំនួន២.៤លានទំព័រ​, បន្ទប់​ប្រើប្រាស់​ពហុ​បំណង​សម្រាប់​រៀបចំ​សិក្ខាសាលា​និង​តុលាការ​និម្មិត​, បន្ទប់​ពិគ្រោះ​យោ​ប​ល់និង​តាំងពិព័រណ៍, និង​ឧទ្យាន​សម្រាប់​ការចងចាំ​។

គួររំលឹកថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ត្រូវបានរៀបចំឡើងក្រោមកិច្ចព្រមព្រៀងរវាងភាគីរាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការ ឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាលឬអង្គការសហប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជាក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩។  ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកដល់ខែសីហា ឆ្នាំ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចំណាយថវិកាចំនួន ៣៣៧,៧០លានដុល្លារអាមេរិក ទៅលើបេសកកម្មរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាទាំងមូល។

ក្រោយសាលាក្តីខ្មែរក្រហម បានឈានមកដល់ទីបញ្ចប់នៃការកាត់ក្តីទៅលើមេដឹកនាំខ្មែរក្រហម អង្គការសហប្រជាជាតិ បានបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣ឆ្នាំទៀត ដោយចាប់ផ្តើមនៅក្នុង ឆ្នាំ២០២៣ រួមមាន៖ ទី១-មុខងារសេសសល់ផ្នែកយុត្តាធិការរួមទាំងការគ្រប់គ្រងបណ្ណសារ ឱ្យអនុលោមតាមបទដ្ឋានអន្តរជាតិ និងទី២-មុខងារមិនមែនផ្នែកតុលាការដែលផ្តោតទៅលើការងារផ្សព្វផ្សាយសមិទ្ធផលរបស់ អ.វ.ត.ក. និងការពិនិត្យតាមដានការអនុវត្តគម្រោងសំណងដល់ដើមបណ្តឹងរដ្ឋប្បវេណី ដែលមានសារៈសំខាន់ក្នុងការធានាថា «កេរដំណែល និងជនរងគ្រោះនៃរបបខ្មែរក្រហមមិនត្រូវបានគេបំភ្លេចចោល» ក្រោយពេលបញ្ចប់អាណត្តិការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម