Connect with us

ព័ត៌មានជាតិ

ក្នុង១ឆ្នាំ កសិករនៅភាគនិរតីអាចធ្វើស្រែពី ២ទៅ៣ដង ក្រោយជីកព្រែកហ្វូណនតេជោរួច

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ថា ក្រោយគម្រោងព្រែកជីកហ្វូណតេជោ សាងសង់រួចរាល់ទាំងស្រុង កសិករនៅភាគនិរតីនៃកម្ពុជា នឹងអាចធ្វើស្រែបានចាប់ពី២ទៅ៣ដងក្នុងមួយឆ្នាំ។ សម្ដេចតេជោ បានគូសបញ្ជាក់បែបនេះ តាមរយៈសារពិសេសជូនប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ បានបន្ថែមថា ពលរដ្ឋនៅខេត្តជាប់ព្រែកជីកហ្វូណនតេជោ អាចដាំដំណាំបានដោយមិនខ្វះទឹកប្រើប្រាស់ឡើយ។ ក្រៅពីជួយដល់វិស័យកសិកម្ម សម្ដេចតេជោ​ បានអះអាងថា ព្រែកជីកនេះ ក៏នឹងជួយលែងឱ្យមានទឹកជំនន់ នៅក្នុងខេត្តជាប់នឹងដងព្រែក ជាពិសេសខេត្តកំពង់ស្ពឺ តាមរយៈការបង្ហូរទឹកដែលជន់លិចចូលទៅក្នុងព្រែកជីកតាមប្រព័ន្ធធារាសាស្ត្រ។

តាមសម្ដេចតេជោ ព្រែកជីកនេះ នឹងបង្កើននូវទិន្នផលត្រីបន្ថែមទៀត ហើយពលរដ្ឋអាចចូលនេសាទ ដើម្បីលក់ដូរ ចិញ្ចឹមជីវិតបាន។ ក្រៅពីនេះ ពលរដ្ឋក៏អាចទាញយកប្រយោជន៍ពីព្រែកជីកនេះ តាមរយៈប្រកបរបររកស៊ីលើវិស័យទេសចរណ៍បានទៀតផង។

ជាការកត់សម្គាល់គម្រោងព្រែកជីកហ្វូណនតេជោ ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសណ្ធាប់ ពីសំណាក់ពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈនៅក្នុងសង្គមកម្ពុជា ដែលការគាំទ្រយ៉ាងច្រើនសន្ធឹកនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថាជាចលនាជាតិនិយមមួយដែលគុណតម្លៃមិនអាចកាត់ថ្លៃបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អង្គភាពសុខាភិបាលទូទាំងប្រទេស ផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា និងជនមានពិការភាព

ខ្លឹម ស្រីគា
ជីវិតកម្សាន្ដ១០ នាទីutes មុន

ខ្លឹម ស្រីគា ទម្លាយល្បិចជនឆបោក ចង់ Hake​ account Telegram ខ្លួន ចែករំលែកមហាជន ឱ្យប្រុងប្រយ័ត្ន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

វៀតណាម នឹងប្រើ​កម្ចី​ចិនជាង ៨​ពាន់​លាន​ដុល្លារ លើ​គម្រោង​ផ្លូវ​រថភ្លើង​តភ្ជាប់​ប្រទេស​ទាំង​ពីរ

នេត្រ ភក្ត្រា
ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានថាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប៉ាណូអាចធ្វើបានត្រឹម៥០ភាគរយនៃផ្ទាំងប៉ាណូសរុប

ក្រុមហ៊ុនបច្ចេកវិទ្យា Apple
ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ក្រុមហ៊ុន Apple នឹង​បញ្ចូល AI របស់ Alibaba ក្នុង ​iPhone លក់នៅចិន​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

Sokha Hotels

ព័ត៌មានពេញនិយម