ព័ត៌មានជាតិ
សម្ដេចតេជោ តឿនឱ្យរដ្ឋាភិបាល ប្រញាប់បើកការដ្ឋានជីកព្រែកហ្វូណនតេជោ
សម្ដេចតេជោ ហ៊ុន សែន បានដាស់តឿនឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្រញាប់ជីកព្រែកជីកហ្វូណនតេជោ ឱ្យបានឆាប់ៗ ដោយមិនត្រូវបានបង្អង់យូរឡើយ ព្រោះកម្ពុជា បានជូនដំណឹងទៅគណៈកម្មការទន្លេមេគង្គរួចរាល់ហើយ។ សម្ដេចតេជោ បានថ្លែងបែបនេះ នៅក្នុងសារពិសេសជូនជនរួមជាតិកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/DSC_7335-1024x594.jpg)
សម្ដេចតេជោ បានថ្លែងសង្កត់ធ្ងន់ដូច្នេះថា «រាជរដ្ឋាភិបាលគួរតែប្រញាប់ប្រញាប់បើកដ្ឋានទៅ កុំចាំបាច់ស្អីទៀត ការជូនដំណឹងវាជាការគ្រាប់គ្រាន់ហើយទៅគណៈការទន្លេមេគង្គ ព្រោះកិច្ចព្រមព្រៀងវាតម្រូវឱ្យយើងធ្វើប៉ុណ្ណឹង»។
ក្នុងករណីដែលប្រទេសណាមួដែលសួរមកកម្ពុជា លើគម្រោងព្រែកជីកហ្វូណនតេជោប្រកបដោយការគួរសម សម្ដេចតេជោ បានបញ្ជាឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវឆ្លើយតបពន្យល់ដោយឥរិយាបថទន់ភ្លន់សមគួរ តែបើសួរមកកម្ពុជាខ្វះការគួរសមកម្ពុជាមិនមានភាពចាំបាច់អ្វីដែលត្រូវពន្យល់ទៅវិញឡើយ ដោយគ្រាន់តែប្រាប់ទៅវិញថា កម្ពុជាបានអនុលោមទៅតាមកិច្ចព្រមព្រៀមរបស់គណៈកម្មការទន្លេមេគង្គឆ្នាំ១៩៩៥រួចរាល់ចប់សព្វគ្រប់ហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-813-1024x576.png)
គួររំលឹកជូនថា កាលពីថ្ងៃទី២៨ ខែមេសា កន្លងទៅ សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រលយឱ្យដឹងថា ព្រែកជីកហ្វូណនតេជោប្រវែង១៨០គីឡូម៉ែត្រ តម្លៃ១ ៧០០លានដុល្លារ អាចនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤នេះ ឬយ៉ាងយូរបំផុតត្រឹមដើមឆ្នាំ២០២៥។ សម្ដេចធិបតី ក៏បានអះអាងថា កម្ពុជា នឹងចុះហត្ថលេខាជាមួយក្រុមហ៊ុនម្ដងទៀត នៅរយៈពេលប៉ុន្មានខែឆាប់ៗខាងមុខនេះ ពោលគឺនៅអំឡុងខែកក្កដា ខែសីហា ឬខែកញ្ញា ឆាប់ៗនេះ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?