Connect with us

ព័ត៌មានជាតិ

ក្រុមការងារបក្សចុះស្រុកកោះកុង ប្រាប់ឲ្យអង្គបោះឆ្នោតដណ្តើមយកជ័យជម្នះក្រុមប្រឹក្សាក្រុងស្រុក អាណត្តិទី៤

បានផុស

នៅ


សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកោះកុង បានប្រាប់ដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងស្រុក ទាំង៤ឃុំ ត្រូវប្តេជ្ញាចិត្តដណ្តើមយកជ័យជម្នះអោយខានតែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកោះកុង លើកឡើងក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតក្នុងស្រុកកោះកុងថា ជាផែនការរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចង់អង្គបោះឆ្នោតបោះរក្សាតំណែងប្រធានក្រុមប្រឹក្សាខេត្តក្រុងស្រុក នៅថ្ងៃទី២៦ ខែឧសភា ដើម្បីគ្រប់គ្រងដឹកនាំបន្តទៀត។

លោក សឿន រឿត បានបន្តនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះថា ទោះបីជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុក អាណត្តិទី៤ ជាការបោះឆ្នោតអសកលក៏ពិតមែន ក៏គណបក្សប្រជាជនកម្ពុជាបានរៀបចំផែនការយ៉ាងម៉ត់ចត់ពីចម្ងាយ ដើម្បីអនុវត្តលើកិច្ចការនយោបាយ តាមដានត្រួតពិនិត្យ និងវាយតម្លៃគ្រប់ដំណាក់កាលនានា។

លោក សឿន រឿត បានតម្រូវឱ្យក្រុមការងារគណបក្សស្រុកកោះកុង តាមដានពិនិត្យមើលអង្គបោះឆ្នោតដែលមានលំនៅដ្ឋានឆ្ងាយៗ ដោយធ្វើសម្រួលដោះស្រាយលិខិតបញ្ជាក់អត្តសញ្ញាណបម្រើដល់ការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បង្កើនសកម្មភាពឃោសនាតាមមូលដ្ឋាន ផ្សព្វផ្សាយខ្លឹមសាររបស់គណបក្ស ពង្រឹងភ្នាក់ងារគណបក្សលើការគូសសន្លឹក ពង្រឹងសាមគ្គីភាព ព្រមទាំងវាយបកទៅកាន់គណបក្សផ្សេងៗ ហើយគិតគូរថែរក្សាសុខភាពអង្គបោះឆ្នោតឱ្យល្អប្រសើរ។

បញ្ហានេះដែរ ត្រូវបានលោក ជា សូវី ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកោះកុង បង្ហាញថា ស្រុកកោះកុងមានឃុំចំនួន៤ ដែលមានអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាស្រុកចំនួន២០នាក់ ស្រី៥នាក់។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជាមានចំនួន១៩ ស្រី៥នាក់ គណបក្សភ្លើងទៀតចំនួន១នាក់។

លោក ជា សូវី អះអាងថា ស្ថានភាពគណបក្សផ្សេងៗពុំមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ទន្ទឹមនោះគណបក្សប្រជាជនកម្ពុជាស្រុកកោះកុង បានរៀបចំផែនការសកម្មភាពធ្វើយុទ្ធនាការបោះឆ្នោតតាមបណ្តាឃុំទាំង៤ ភ្នាក់ងារអ្នកសង្កេត និងការចំណាយនានារបស់បក្ស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា នេះ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១៩ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤១ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម