Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ឱ្យអគ្គនាយកដ្ឋានក្រោមឱវាទបន្តយកចិត្តទុកដាក់លើការធ្វើកំណែទម្រង់ថែមទៀត

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ប្រាប់ឱ្យអគ្គនាយកដ្ឋានទាំងអស់ក្រោមចំណុះក្រសួងមហាផ្ទៃ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើកិច្ចការកំណែទម្រង់ ដើម្បីប្រសិទ្ធិភាពការងារ។ លោករដ្ឋមន្ត្រី ថា កំណែទម្រង់ ជាឱកាសតែមួយគត់ដែលបញ្ចៀសការដើរទៅបុកជញ្ជាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅក្នុងនីតិកាលទី៧នេះ ក្រោមការចង្អុលបង្ហាញពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ទៅលើការបន្តយកចិត្តទុកដាក់លើការកំណែទម្រង់ប្រព័ន្ធ និងការគ្រប់គ្រងកងកម្លាំងនគរបាលជាតិកម្ពុជា។

ក្នុងឯកសណ្ឋានផ្លូវការនគរបាលជាតិ ជាលើកដំបូងក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាក់ ពីការជឿជាក់យ៉ាងមុតមាំទៅលើអគ្គនាយកដ្ឋានទាំងអស់ដែលស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃ ថា នឹងបន្តយកចិត្តទុក ដាក់កាន់តែខ្លាំងក្លាថែមទៀតក្នុងការធ្វើកំណែទម្រង់អង្គភាពរបស់ខ្លួន។ លោកឧបនាយករដ្ឋមន្ត្រី លើកឡើងដូច្នេះថា៖ «ឆ្នាំនេះ វាអាចនឹងទៅផុត ប៉ុន្តែខ្ញុំសូមតម្កល់នូវភាពកក់ក្ដៅ និងជឿទុកចិត្តយ៉ាងមុះមុតតាមបណ្ដាអគ្គនាយកដ្ឋាននីមួយៗទាំងអស់បន្តយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់​ ហើយខ្ញុំជឿជាក់១០០ភាគរយ ថា កំណែទម្រង់ ជាឧបករណ៍តែមួយ គត់ ជាឱកាសតែមួយគត់ ដែលយើងដើរជៀសផុតពីការទៅបុកជញ្ជាំង»

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសរំលេចពីបទពិសោធន៍កន្លងមក ដែលក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់ប្រកបដោយផ្លែផ្កាមកដល់បច្ចុប្បន្ននេះ តួយ៉ាងលើការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលដៅដើម្បីផ្ដល់សិទ្ធិអំណាចទៅឱ្យរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ឱ្យឆ្លើយតបទៅនឹងតម្រូវការលើការងារជាក់ស្ដែង ជាពិសេសតម្រូវការជាក់ស្ដែងនៅថ្នាក់ក្រោមជាតិ។

តាមរយៈនេះ លោក ស សុខា បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបន្តធ្វើការងារនេះនៅពេលបន្តបន្ទាប់ទៀតដើម្បីពង្រឹងលើការងារកំណែទម្រង់នេះ ហើយក្នុងនោះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានប្រកាសប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តធ្វើយ៉ាងណាជំរុញភាពយេនឌ័រនៅក្នុងសង្គម ក៏ដូចជាការងារក្នុងជួរកងកម្លាំងប្រដាប់អាវុធផងដែរ។ បើតាមការប្រកាសរបស់លោក ស សុខា ឆ្នាំក្រោយ ចំនួនស្រ្តីដែលអាចចូលបម្រើការងារក្នុងវិស័យកងកម្លាំងប្រដាប់អាវុធ នឹងមានចំនួនច្រើនជាងនេះ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម