ព័ត៌មានជាតិ
ប៊ែលធី គ្រុប សូត្រមន្តបុកគ្រឹះសាងសង់អគារសាលាប៊ែលធីអន្តរជាតិទី ៣០ (សាខាបុរីអ័រគីដេ ៦ អា)
នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ នេះ ប៊ែលធី គ្រុប បានរៀបចំពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំបុកគ្រឹះសាងសង់ អគារសាលា ប៊ែលធី អន្តរជាតិទី ៣០ (សាខា បុរីអ័រគីដេ ៦ អា) ស្ថិតក្នុងបុរីអ័រគីដេ ដឺប៊ូតានិចស៊ីធី (The Botanic City) ផ្លូវជាតិ ៦A សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមជា កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ផងដែរ។

អគារសាខាទី ៣០ នេះ មានកម្ពស់ ៧ ជាន់ មាន ១៨០ បន្ទប់ មានជាន់ក្រោមដីសម្រាប់ធ្វើជាចំណត កង់-ម៉ូតូ មានទីធ្លាធំទូលាយ និងមានបំពាក់នូវសម្ភារៈទំនើបៗ ដូចជា បន្ទប់ពិសោធន៍ បណ្ណាល័យ បន្ទប់រ៉ូបូទិក Listening Lab, LCD Projector, Interactive Tablet, TV Program, Internet, រូបភាព ពាក្យស្លោក រូបមន្តតាមកម្រិតថ្នាក់នីមួយៗ ព្រមទាំងមានសម្ភារៈសិក្សាយ៉ាងសម្បូរបែបជាច្រើនទៀត ដូចសាលាប៊ែលធីដទៃៗ ទៀតដែរ។ អគារថ្មីនេះ គ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៨ ខែ និងដាក់ឱ្យដំណើរការនៅក្នុងខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។
បើគិតមកដល់បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មានសាខារបស់ខ្លួនចំនួន ៣០ សាខា ក្នុងនោះ ២៧ សាខា កំពុងដំណើរការ និង ៣ សាខា កំពុងសាងសង់ ដែលមានបុគ្គលិកបម្រើការផ្នែកសាលាសរុបប្រមាណ ៣,០០០ នាក់ និងមានសិស្សានុសិស្សកំពុងសិក្សាសរុបចំនួន ៦០,៥៥៩ នាក់ (នារី ២៩,២៩២ នាក់)។

សូមជម្រាបជូនផងដែរថា សាលា ប៊ែលធី អន្តរជាតិ ត្រូវបានទទួលស្គាល់គុណភាពទាំងកម្រិតជាតិ និងអន្តរជាតិ ក្នុងនោះ ទទួលបាន ISO 9001:2015 កម្រិតជាតិ ពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិ ពីស្ថាប័ន ACM និង UKAS នៃចក្រភពអង់គ្លេស ដោយបានរៀបចំបំពេញតាមលក្ខខណ្ឌរបស់ ISO គឺ ប៊ែលធីស្តង់ដារ (BELTEI Standard) ដែលមានគំរូឯកភាពគ្នាតែមួយ សម្រាប់អនុវត្តដូចៗ គ្នា នៅគ្រប់ទីតាំងប៊ែលធីទាំងអស់ ដូចជា ស្តង់ដារអគារ ស្តង់ដារ បន្ទប់រៀន កម្មវិធីសិក្សាធំៗ ទាំង ៥ កម្មវិធីសិក្សាបន្ថែមទាំង ១២ គុណវុឌ្ឍិគ្រូបង្រៀន កាលបរិច្ឆេទការប្រឡងប្រចាំខែ (Monthly Test) ប្រចាំត្រីមាស (Midterm Test) ប្រចាំឆមាស (Semester Exam) បទបញ្ជាផ្ទៃក្នុង សេចក្ដីណែនាំ និងលិខិតបទដ្ឋានផ្សេងៗ រួមមាន កាលបរិច្ឆេទបើកបវេសនកាលថ្នាក់ចំណេះទូទៅ វគ្គថ្មីភាសាអង់គ្លេស វគ្គថ្មីភាសាចិន វគ្គថ្មី IMA តម្លៃសិក្សា ឯកសារផ្សេងៗ តាមកម្រិតថ្នាក់ តាមកម្រិត Level ហើយការអនុវត្តរបស់យើងគឺព្រមៗ គ្នា ស្របតាមគោលនយោបាយដឹកនាំរបស់គណៈគ្រប់គ្រងប៊ែលធី ដែលបានដាក់ចុះ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្ដមនេះ ឯកឧត្ដមបណ្ឌិត លី ឆេង និងលោកជំទាវ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញចុចប៊ូតុងបុកគ្រឹះបើកការដ្ឋានសាងសង់អគារសាខាទី ៣០ (សាខា បុរីអ័រគីដេ ៦ អា) ចាប់ពីពេលនេះតទៅផងដែរ៕
អត្ថបទ ៖ សុខា
























-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ