Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ គម្រោងព្រែកជីកហ្វូណនតេជោ ឈរលើការ​តម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ គូស​បញ្ជាក់​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ គឺជា​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់ គ្រប់​ជ្រុងជ្រោយ និង​ប្រកប​ដោយ​ទស្សនវិស័យ​យូរអង្វែង ដោយ​ឈរ​លើ​ការ​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ចម្បង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ តាមរយៈ​ទំព័រ​ហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ សំទុះ នៃ​ការ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ ពី​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​នាយ​សមុទ្រ​ទូទាំង​ពិភព​លោក បាន​កើត​ឡើង​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី តាមរយៈ​ការ​បញ្ចេញមតិ ញត្តិ​គាំទ្រ និង​ចុងក្រោយ​តាមរយៈ​យុទ្ធនាការ​ប្ដូរ​ប្រូហ្វាល់​បង្ហាញ​ពី​ការ​គាំទ្រ​ព្រែកជីក​ហ្វូណន​តេ​ជោ។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ថា ការ​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​ព្រែកជីក​ហ្វូណន​តេ​ជោ គឺជា​ការ​បង្ហាញ​នូវ​ភាព​ម្ចាស់ការ​របស់​កម្ពុជា ក្នុង​ការ​កសាង​ខឿនសេដ្ឋកិច្ច​របស់​ខ្លួន ដែល​ត្រូវ​បាន​គូសវាស​ដោយ​ថ្នាក់ដឹកនាំ​កម្ពុជា។ នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​កសាង​ប្រទេសជាតិ ដែល​បាន​ងើប​ចេញពី​គំនរ​ផេះផង់ នៃ​សង្គ្រាមរ៉ាំរ៉ៃ និង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង ក្លាយ​ជា​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន ប្រកប​ដោយ​សក្ដានុពល​លើ​គ្រប់​វិស័យ។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ទៀត​ថា កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​របៀបវារៈ នៃ​ការ​អភិវឌ្ឍ​របស់​ខ្លួន​សម្រាប់​បច្ចុប្បន្ន និង​អនាគត។ ទាំងនេះ​បាន​កើត​ចេញពី​ឆន្ទៈ​មោះមុត ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ជំនាន់​មុន និង​ដែល​ត្រូវ​បាន​បន្ត​ដោយ​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា។

ជាមួយ​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា ជាថ្មី​ម្ដង​ទៀត ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ ឯកឧត្ដម សូម​ប្រកាស​គាំទ្រ​គំនិត​ផ្ដួចផ្ដើម និង​ដំណើរការ នៃ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ នេះ ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​ដ៏​មាន​តម្លៃ​កាត់ថ្លៃ​ពុំ​បាន​សម្រាប់​ប្រទេសជាតិ។

ទន្ទឹម​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​គូស​បញ្ជាក់​ម្ដង​ទៀត​ថា «គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ នេះ គឺជា​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់ គ្រប់​ជ្រុងជ្រោយ និង​ប្រកប​ដោយ​ទស្សនវិស័យ​យូរ​អង្វែង ដោយ​ឈរ​លើ​ការ​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ចម្បង»។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បញ្ជាក់​ទៀត​ថា ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​របស់​ខ្លួន​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ប្រទេស​អភិវឌ្ឍន៍ ច្បាស់​ណាស់ យើង​ត្រូវការ​ចាំបាច់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ចាំបាច់ ដើម្បី​បម្រើ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដែល​មិន​ត្រឹមតែ​បម្រើ​ឲ្យ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ចែករំលែក​នូវ​ផលប្រយោជន៍​សម្រាប់​វិស័យ​កសិកម្ម ទេសចរណ៍ និង​វិស័យ​សេដ្ឋកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​ដល់​សហគមន៍​ដែល​រស់នៅ​តាម​ដង​ព្រែក​ជីក​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម