Connect with us

ព័ត៌មានជាតិ

ជំនួប​មេដឹកនាំ​កម្ពុជា​-កូរ៉េ មានលើក​ពិភាក្សាជំរុញ​គម្រោង​សាងសង់ស្ពាន​ឆ្លងទន្លេ​ទៅអរិយក្សត្រ

បានផុស

នៅ

គម្រោងស្ថាបនា​​ស្ពានឆ្លងទន្លេ​ទៅ​តំបន់​​អរិយក្សត្រ​ដែល​ជា​ទន្ទឹង​រង់ចាំ​ជាច្រើន​ឆ្នាំ ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ក្នុង​ជំនួប​រវាង​មេដឹកនាំ​កម្ពុជា​និងកូរ៉េ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេច​ជូន​នាយករដ្ឋមន្រ្តីកូរ៉េ​លោក ហាន់ ដុកស៊ូ នា​ឱកាស​នៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែ​ឧសភា ឆ្នាំ២០២៤ អំពីគម្រោងនិមិត្តរូបនៃស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ភ្នំពេញ​-អរិយក្សត្រ) ដែល​គ្រោង​នឹងបើកការដ្ឋាន​សាងសង់​នាពេលខាងមុខ។

បើតាមប្រមុខ​ដឹកនាំកម្ពុជា ស្ពានមិត្តភាព​នេះ​តំណាងឱ្យមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ហើយ​សម្តេចធិបតីក៏​ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លារបស់​រដ្ឋាភិបាល​កូរ៉េ​ក្នុង​គម្រោង​នេះ​។

ចំពោះ​ដំណើរការ​ស្ថាបនា​​ស្ពាន​មិត្តភាព​កម្ពុជា​កូរ៉េ (ភ្នំពេញ​-អរិយក្សត្រ) មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​​គ្នា​ក្នុង​ការ​ពន្លឿន ​ដើម្បីឈានទៅ​អនុវត្ត​គម្រោងសាងសង់​​ឲ្យបានឆាប់។

ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ដែល​មាន​តម្លៃ​ជិត​ ៣០០​ លាន​ដុល្លារ​អាមេរិក​ ត​ភ្ជាប់​ពីចំណុច​ផ្សារ​រាត្រី​ឆ្ពោះ​ទៅ​តំបន់​អរិយក្សត្រ ​​ត្រូវ​បាន​​ចុះ​ហត្ថលេខារវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​កាល​ពី​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លង​​ទៅ។

គម្រូ​ប្លង់​ស្ពាន​មិត្តភាព​កម្ពុជា​កូរ៉េ (ភ្នំពេញ​-អរិយក្សត្រ)

លោក ផន រឹម ​អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនបាន​ប្រាប់កម្ពុជាថ្មី​កាល​ពី​ថ្ងៃទី ០៨ ខែ​ឧសភា ​នេះ​ថា​ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ​ ភ្ជាប់​ពី​ចំណុច​ផ្សារ​រាត្រី​ឆ្ពោះ​ទៅ​តំបន់​អរិយក្សត្រ​​ កំពុង​ស្ថិតក្នុង​ដំណាក់​កាល​ជ្រើសរើស​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស។

​មន្រ្តីអ្នក​នាំពាក្យ​ក្រសួង​សាធារណការនិង​ដឹកជញ្ជូនបាន​អះអាង​ថា​ នៅមានដំណាក់​កាលនីតិវិធី​ផ្សេងៗ​ទៀត​មុននឹងអាច​ឈាន​​ទៅបើកការដ្ឋានសាងសង់ ដោយ​លោក​​ពុំទាន់​អាចកំណត់​ពេលវេលាជាក់​លាក់​បាន​នៅ​ឡើយនោះទេ។​

យ៉ាងណាមិញ ក្នុង​ជំនួបជាមួយ​ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូនកាលពីពេលថ្មីៗ​កន្លងទៅនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិង​ពេញ​សមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបាន​គូស​បញ្ជាក់​ថា គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-សាធារណរដ្ឋកូរ៉េ រំពឹងថានឹងបើកការដ្ឋាននៅ​ដើម​ឆ្នាំ ២០២៥​។

តា​មគម្រូ​​ប្លង់​ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១​ តភ្ជាប់ពីខាង​មុខ​ផ្សារ​រាត្រី​ឆ្លងកាត់​ទន្លេ​សាប​​ទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លង​កាត់ទន្លេ​មេគង្គ​ទៅ​អរិយក្សត្រ។

តាម​រយៈ​គម្រោង​ស្ពាន​នេះ​ជា​ផ្នែកមួយ​ដ៏​ធំ​ជំរុញការ​អភិវឌ្ឍ​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​តំបន់​អរិយក្សត្រ។ ​នៅពេល​មាន​ការតភ្ជាប់​ស្ពាន ​នឹង​ធ្វើឱ្យ​តំបន់​អរិយក្សត្រ​ក្លាយជា​គ្រាប់ពេជ្រប្រែក្លាយជាទីក្រុង​រណប​ថ្មី ដែល​ធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ បន្ទោសថា សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ផ្ទុះដោយសារ ហ្សេលេនស្គី 

ព័ត៌មានជាតិ១១ នាទីutes មុន

ការដ្ឋាន ១ កន្លែង ក្នុងសង្កាត់ទួលទំពូងទី ២ យកកម្ទេចថ្មដាក់លើចំណីផ្លូវ នាំឲ្យផ្លូវកាន់តែតូចចង្អៀត

ជីវិតកម្សាន្ដ១៧ នាទីutes មុន

តួអាចែវិលមកអាជីពវិញ ក្រោយបាត់មុខ៦ឆ្នាំពីវិស័យភាពយន្តចិន

សន្តិសុខសង្គម២៧ នាទីutes មុន

ដំណាំថ្នាំជក់ពលរដ្ឋ ២៥ ០០០ដើម ត្រូវបានជនសង្ស័យលួចកាប់បំផ្លាញ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

យោធាកូរ៉េខាងត្បូងសង្ស័យ​ថា កូរ៉េខាងជើង​​ត្រៀម​បញ្ជូន​ទ័ព​បន្ថែម​ទៅ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

Sokha Hotels

ព័ត៌មានពេញនិយម