ព័ត៌មានជាតិ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប ជំរុញឱ្យសមាជិកយកចិត្តទុកដាក់ផ្សព្វផ្សាយច្បាប់ស្តីពីស្ត្រី និងកុមារ
លោកស្រី ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) នៃក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញឱ្យសមាជិក យកចិត្តទុកដាក់ផ្សព្វផ្សាយច្បាប់ស្តីពីស្រ្តី និងកុមារ។ លោកស្រី បានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលខេត្ត អាណត្តិទី៣ ប្រចាំខែឧសភា ឆ្នាំ២០២៤ នាសាលប្រជុំសាលាខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
ថ្លែងនាឱកាសនោះ លោកស្រី ស៊ិន ណម បានលើកឡើងថា ដើម្បីធ្វើការពិនិត្យលើការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ ក ស ក) ខេត្តសម្រាប់ខែឧសភា ក្នុងការងារលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ នៅខេត្តសៀមរាប ដែលអនុវត្តក្នុងពេលកន្លងមក។ កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការសិក្សាលើភាពខ្វះចន្លោះនៃច្បាប់ និងការអនុវត្ត បញ្ហាប្រឈមដែលរាំងស្ទះដល់ប្រសិទ្ធភាព នៃការអនុវត្ត និងការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេស គឺធ្វើឡើងដើម្បីស្វែងរកនូវចំណុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើង ក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរឱ្យកាន់តែល្អប្រសើរឡើង។
លោកស្រី ស៊ិន ណម បានធ្វើការណែនាំ និងជំរុញបន្ថែមទៅដល់សមាជិក គ.ក.ស.ក. ត្រូវបន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រី និងកុមារ ការលើកកម្ពស់ សីលធម៌សង្គម ពង្រឹងភាពអង់អាចដល់ស្ត្រី ជួយអន្តរាគមន៍ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ និងជំរុញការអប់រំកុមារតូចៗដែលគ្រប់អាយុចូលរៀនបានទៅចូលរៀន នៅតាមមត្តេយ្យរដ្ឋ និងសហគមន៍។ ព្រមទាំងលើកកម្ពស់សុខមាលភាពមាតា និងទារក មុនពេលសម្រាល និងក្រោយពេលសម្រាលឱ្យបានល្អប្រសើរបំផុត។
ក្នុងនោះដែរ លោកស្រី ក៏បានជំរុញឱ្យកិច្ចប្រជុំ ធ្វើកិច្ចពិភាក្សាទៅ លើករណីការរំលោភបូក លើកកុមារីម្នាក់នៅខេត្តសៀមរាប និងពិភាក្សាទៅលើស្ថានភាពស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះទៅតាមវិស័យ ដែលមានការពាក់ពា័ន្ធ រួមមាន វិស័យអប់រំ សុខភាព អនាម័យទឹកស្អាត សន្តិសុខស្បៀង សង្គមកិច្ច ពលកម្មកុមារ និងសមភាពយេនឌ័រ សន្តិសុខ សណ្តាប់ធ្នាប់ និងធម្មការ សាសនា ផងដែរ។
ឆ្លងតាមកិច្ចពិភាក្សាយ៉ាល្អិតល្អន់ រួចមក លោកស្រី ស៊ិន ណម ក៏បានលើកនូវសំណូមពរមួយចំនួន និងជំរុញដល់សមាជិក គ.ក.ស.ក.ត្រូវបន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រី និងកុមារ និងបង្កើននូវកិច្ចទំនាក់ទំនងល្អនៅក្នុងមូលដ្ឋាន ពិសេសនៅក្រុងរុនតាឯកតេជោសែន លើការពង្រីកនូវមត្តេយ្យសហគមន៍ សុខភាព អនាម័យ និងសូមឱ្យអង្គការដៃគូរ ក្នុងការចូលរួម ជាសំខាន់លើការងារ ការប្រមូលក្រុមជនអនាថា ដែលបង្កភាពអាណាធិបត្តេយ្យនៅក្នុងក្រុង ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភ្ញៀវទេសចរជាដើម។ ម៉្យាងទៀតអង្គការដៃគូរ ត្រូវជំរុញដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងការដាំដុះដំណាំរួមផំ្ស ដើមី្បបង្កើន និងគ្រប់គ្រងជីវភាពក្នុងក្រុមគ្រួសារ និងរកបានកម្រៃបន្ថែមពីការងារដាំដុះនេះផងដែរ៕
អត្ថបទ៖ គឿន វេត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ