ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានអង្គរ ធូដេ (Angkor Today)
ឯកឧត្ដម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបានសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន អង្គរ ធូដេ (Angkor Today) របស់លោក អ៊ុង គង្គា ក្រោយការផ្សាយព័ត៌មានបំពុលសង្គមថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ»។
ចំណែកជនជាតិចិនឈ្មោះ Shen Kaidong ក៏ត្រូវបានក្រសួងមហាផ្ទៃ សម្រេចបណ្តេញចេញពីកម្ពុជា និងហាមឃាត់មិនឲ្យចូលមកកម្ពុជាសាជាថ្មីផងដែរ។
គួរំលឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ អង្គភាពសារព័ត៌មាន អង្គរ ធូដេ (Angkor Today)បានចេញផ្សាយព័ត៌មានមួយដែលមានចំណងជើងថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ» ដែលការចេញផ្សាយនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបង្កភាពចលាចលក្នុងសង្គម៕
អត្ថបត ៖ សុខុម
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់