Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការជួបជុំសមាជិក-សមាជិកា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅខេត្តកំពង់ស្ពឺ ជាការគាំទ្រយ៉ាងមុតមាំចំពោះគណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​គូស​បញ្ជាក់​ថា ការ​មក​ជួបជុំ​គ្នា​របស់ សមាជិក-សមាជិកា ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក នា​ឱកាស​នេះ គឺជា​ការ​បង្ហាញ​នូវ​សាមគ្គី ឯកភាព និង​ការ​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី ៤ នៅ​មុខ​មន្ទីរ​គណបក្ស​ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​គូស​បញ្ជាក់​ថា «ការ​មក​ជួបជុំ​គ្នា​របស់​សមាជិក-សមាជិកា ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក នា​ឱកាស​នេះ គឺជា​ការ​បង្ហាញ​នូវ​សាមគ្គី ឯកភាព និង​ការ​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា»។

ឯកឧត្ដម ហ៊ុន ម៉ានី គូស​បញ្ជាក់​បន្ត​ថា ភាព​ជោគជ័យ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ពី​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយ គឺ​ចេញ​មកពី​សាមគ្គី​ឯកភាព​កើត​ចេញពី​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​បញ្ជាក់​ទៀត​ថា ភាព​ជឿជាក់ និង​ទំនួល​ខុសត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ហើយ ដែល​នាំ​ជំនឿ​ទុកចិត្ត​ជូន​ប្រជាជន។

ជាមួយ​នេះ ឯកឧត្ដម បាន​សម្ដែង​នូវ​សេចក្ដី​សប្បាយរីករាយ ដែល​បាន​មក​ជួប​ក្រុមប្រឹក្សា​ឃុំ- -សង្កាត់ ភ្នាក់ងារ​គណបក្ស និង​សមាជិក-សមាជិកា​ទាំងអស់ នា​ឱកាស​នេះ។ បន្ថែម​នោះ ឯកឧត្ដម បាន​អរគុណ​ដល់​សមាជិក-សមាជិកា​គណបក្ស​ប្រជាជន​ទាំងអស់ ដែល​តែងតែ​ជឿ​ទុកចិត្ត និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។

ទន្ទឹម​នោះ ឯកឧត្ដម ក៏បាន​ផ្ដាំផ្ញើ​នូវ​សេចក្ដី​នឹករលឹក និង​ការ​សួរ​សុខទុក្ខ​ពី សម្ដេច​តេ​ជោ ប្រធាន​គណបក្ស និង​សម្ដេច​អនុប្រធាន​គណបក្ស​ទាំង ៥ ជូន​ចំពោះ​សមាជិក-សមាជិកា​គណបក្ស​ប្រជាជន ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់​គ្នា​ផង​ដែរ។

គួរ​ជម្រាប​ថា ការ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី ៤ នៅ​មុខ​មន្ទីរ​គណបក្ស​ខេត្ត​កំពង់ស្ពឺ នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្ដម លោកជំទាវ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា បេក្ខជន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក អង្គ​បោះឆ្នោត និង​សមាជិក-សមាជិកា​គណបក្ស ចំនួន ៣ ៦០០ នាក់ ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម