Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តស្វាយរៀង

បានផុស

នៅ

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលបានរៀបចំនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នេះ  គីគោរពតាមកាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀបចំកា របោះឆ្នោត (គ.ជ.ប) ហើយការឃោសនានេះត្រូវបានធ្វើឡើងរយៈពេល ៨ថ្ងៃជាប់ៗគ្នា តាមប្រតិទិនរបស់ គ.ជ.ប កំណត់ ដែលនឹងត្រូវបញ្ចប់នៅម៉ោង ១២៖០០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ព្រឹកនេះ គណបក្សប្រជាជនកម្ពុជាមានការជួជួបជុំសមាជិក សមាជិការបស់ខ្លួនប្រមាណជាង ២ ៦០០នាក់ នៅស្នាក់ការ គណបក្ស ខេត្តស្វាយរៀងរួចដង្ហែចេញតាមដងផ្លូវ និងគោលដៅដែលបានកំណត់។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានសំណូមពរឱ្យសមាជិក សមាជិកាទាំងអស់ត្រូវគោរពតាមច្បាប់ គ.ជ.ប ក្នុងអំឡុងពេលឃោសនារកសម្លេងគាំទ្រ និងជៀសឱ្យបាននូវការប្រើប្រាស់អំអំពើហឹង្សានានា។ ជាពិសេស ត្រូវគោរពឱ្យបានតាមសារលិខិតរបស់ សម្តេចអគ្គមសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ។

គួររម្លឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់ខេត្តស្វាយរៀង មានគណបក្ស នយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សកម្លាំងជាជាតិ គណបក្សឆន្ទៈខ្មែរ និងគណបក្សរួបរួមជាតិ៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម